Category: វប្បធម៌ និង​ ទេសចរណ៍

ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ខេត្តចំនួន៣នៃប្រទេសថៃ ជាប់ព្រំដែនកម្ពុជា

សៀមរាបៈ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកសាព័ត៌មាននៅច្រកនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់ ការដឹកនាំប្រតិភូប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បំពេញទស្សនកិច្ចឆ្លងដែនដោយរថយន្តផ្ទាល់ខ្លួន ( Tourism Caravan Road Show Siem Reap-Thailand ) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាខេត្តចំនួន៣ ( ប្រាជិនបូរី នគររាជសីមា និងខេត្តបូរូរ៉ាំ ) នៃប្រទេសថៃ
Read More

ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ នៅខេត្តសៀមរាប

សៀមរាបៈ ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ ដែលជាពិព័រណ៌ពាណិជ្ជកម្មផ្នែកម្ហូបអាហារ ភេសជ្ជ: សណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខមួយ បានបើកដំណើរការហើយនៅក្រុងសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៩ ។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ផ្តល់កិត្តិយសក្នុងពិធីបើកឲ្យដំណើរការ ការតាំងពិព័រណ៌ដ៏ធំនេះ រួមមានវត្តមានផងដែរ អភិបាលរងតំណាងអាជ្ញាធរខេត្តសៀមរាប ( លោក ពិន ប្រាកដ ) ។ ព្រឹត្តិការណ៍សំខាន់ៗ
Read More

បិទបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប

សៀមរាបៈ អាចសម្រេចបាន តាមទស្សនវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវកំណត់វិសាលភាពរួមមួយ គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ក្នុងពេលដែលបច្ចុប្បន្ននេះ ការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយគត់ របស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប ។ ផែនការមេនេះ ត្រូវធ្វើការសិក្សា និងកំណត់ឲ្យបាននូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញ នៃតំបន់សៀមរាបទាំងមូលនិងតំបន់ជុំវិញ ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកំសាន្តដ៏សំបូរបែប ផ្សេងៗទៀត។ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកបង្ហាញយ៉ាងដូច្ចេះ នៅក្នុងឱកាសបិទអង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ
Read More

វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា

សៀមរាបៈ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា មាន Address www.accommodationregistar.net ដែលក្រសួងទេសចរណ៍ដាក់ឲ្យប្រើប្រាស់ក្នុងសេវាកម្មសណ្ឋាគារ-ផ្ទះសំណាក់នោះ មានសារសំខាន់ក្នុងគោលបំណង រក្សាទុកទិន្នន័យរាល់ការស្នាក់នៅរបស់ភ្ញៀវទេសចរសម្រាប់ការធ្វើអាជីវកម្ម ឬក៏ដើម្បីមូលហេតុសន្តិសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងជាប្រយោជន៍ផងដែរ ដើម្បីទទួលបានសំណូមពររបស់ភ្ញៀវដែលបានស្នាក់នៅ ហើយដែលជាពិសេសនោះ គឺដើម្បីគ្រប់គ្រងបម្រែបម្រួលនៃតម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ ។ នេះបើយោងតាមបទឧទ្ទសនាមរបស់វាគ្មិន មកពីការិយាល័យសេវាកម្មផ្ទះភ្ញៀវ និងវាគ្មិនមកពីនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា ដែលបានធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយភ្ជាប់ជាមួយ ទៅនឹងការផ្សព្វផ្សាយអនុវត្ត ស្តីពីចលនាប្រឡងប្រណាំង
Read More

សិក្ខាសាលាពិគ្រោះយោបល់លើកទី២ស្តីពីគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប

សៀមរាបៈ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានក្រុមការងារលេខាធិការដ្ឋានអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ថ្លែងស្វាគមន៍ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសបើក អង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី “ការរៀបចំ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀនរាប” ដោយបញ្ជាក់ថា ៖ ប្រធានបទ យុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ តាមរយៈនៃការបត់បែនតាមទីផ្សារទេសចរណ៍ គឺពិតជាមានសារៈសំខាន់ សម្រាប់ការរំពឹងទុកទៅថ្ងៃអនាគត ។ ជាការពិតណាស់ ដើម្បីជម្រុញឲ្យការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបប្រកបដោយចីរភាព គឺទាមទារចាំបាច់ត្រូវមានការរៀបចំផែនការមេមួយឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ផងដែរ
Read More

ព្រឹត្តិការណ៍ដាំកូនឈើ ក្រោមប្រធានបទ ( ទេសចរម្នាក់ ដើមឈើមួយដើម)

សួនដាំដើមឈើអនុស្សាវរីយ៍ ( ទេសចរម្នាក់ ដើមឈើមួយដើម ) ដែលមានផ្ទៃដីប្រមាណជា ៥ហិតាកន្លះ នៃតំបន់ចំការព្រៃពូជឈើក្រញូង ក្នុងទំហំផ្ទៃដីសារុបប្រមាណជា ជិត ១ ៩០០ហិចតា ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលស្វាគមន៍ភ្ញៀវប្រមាណជាជាង ១ ០០០នាក់ ដើម្បីចូលរួមដាំកូនឈើ ក្រោមប្រធានបទ ( មនុស្សម្នាក់ ដើមឈើមួយដើម ) ។ លោក ទា
Read More

ទិដ្ឋភាពចំលាក់ពុទ្ធប្រវត្តិលើជញ្ជាំងភ្នំសំពៅ

បាត់ដំបងៈ ពុទ្ធប្រវត្តិចំនួន ៣ផ្ទាំង មានព្រះអង្គទ្រង់ប្រសូត្រ ព្រះអង្គទ្រង់ត្រាស់ដឹង ហើយព្រះសម្មាសម្ពុទ្ធ ទ្រង់ចូលបរិនិពា្វន ត្រូវបានធ្វើការសាងសង់ នៅលើជញ្ជាំងថ្មីភ្នំសំពៅ ដែលជាតំបន់រមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត របស់ខេត្តបាត់ដំបង ។ ហើយការសាងសង់ពុទ្ធប្រវត្តិចំលាក់ នៅលើជញ្ជាំងថ្មភ្នំសំពៅ ត្រូវបានឧបត្ថម្ភដោយមហាឧបាសក តាំង ម៉េងហ៊ុន លោកជំទាវឧញ្ញ៉ា ឌី ប្រឹម និងឯកឧត្តម សំ តាំហន ។ ដោយឡែកពុទ្ធប្រវត្តិព្រះអង្គទ្រង់ត្រាស់ដឹងសាងសងដោយក្រុមជាងចំលាក់ ខេត្តបាត់ដំបង ចំនួន២៣នាក់ ចាប់ផ្តើម
Read More

ប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៧ កម្រិតសញ្ញាបត្រវិជ្ជាជីវៈ២ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍

សៀមរាបៈ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៧ កម្រឹតសញ្ញាបត្រវិជ្ជាជីវៈ២ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ដល់និស្សិតជ័យលាភីចំនួន២៩៣នាក់ នៅសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូល ឌុយប៊្រូល ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងនូវការប៉ាន់ប្រមាណថា ៖ ឆ្នាំ២០១៩នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែលជាជាង៦លាននាក់ ហើយនៅឆ្នាំ២០២០ខាងមុខ អាចនឹងទទួលបាន៧លាននាក់ ឆ្នាំ២០២៥ប្រហែលជាអាចទទួលបាន១១លាននាក់ និងនៅឆ្នាំ២០៣០ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា១៥លាននាក់ ។
Read More

មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ នៅសៀមរាប

សៀមរាបៈ មានបេក្ខជន-បេក្ខនារី ចំនួន៥៥នាក់ ក្នុងនោះមានបេក្ខនារីចំនួន១៦នាក់ បានចូលរួមបង្ហាញទេព្យកោសល្យរបស់ខ្លួន នៅក្នុងកម្មវិធីមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ ។ ដំណើរការនៃមហោស្រពនេះ ធ្វើឡើងពេញមួយថ្ងៃ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសម្តែង សាលាវិចិត្រសិល្បៈភូមិភាគខេត្តសៀមរាប ។ កម្មវិធីបញ្ចេញទេព្យកោសល្យរបស់បេក្ខជន-បេក្ខនារីនៅក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលសម្រាប់ថ្នាក់ខេត្តនៅសៀមរាប គឺជាការប្រជែងជ្រើសរើសតាមទម្រង់សិល្បៈចម្រៀងជាច្រើនប្រភេទ ដូចជាបទចម្រៀងសម័យទសវត្សរ៍ឆ្នាំ៥០-៦០ ចម្រៀងប្រពៃណី មហោរី បាសាក់ និង យីកេ ។ លោក មួន
Read More

សិក្ខាសាលាស្តីពីការនាំចេញ-នាំចូលវត្ថុសិល្បៈ និងពិគ្រោះយោបល់នៃការអនុវត្តប្រកាសលេខ ១១៩ ប្រ.ក

សៀមរាបៈ ប្រកាសលេខ ១១៩ ប្រ.ក ស្តីពីការគ្រប់គ្រងការនាំចេញ-នាំចូលវត្ថុសិល្បៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទិដ្ឋភាពរួម ដើម្បីទប់ស្កាត់ការនាំចេញវត្ថុបូរាណដោយខុសច្បាប់ និងមានគោលដៅកំណត់នីតិវិធីនៃការដាក់ពាក្យស្នើសុំ ការកំណត់កម្រៃសេវារដ្ឋបាលសមត្ថកិច្ច ក្នុងការពិនិត្យនិងការផ្តល់លិខិតអនុញ្ញាតិ ការនាំចេញវត្ថុសិល្បៈទៅក្រៅប្រទេស ការផ្អាកនិងបញ្ឈប់ជាផ្លូវការចំពោះអាជីវកម្មលក់វត្ថុសិល្បៈណា មិនអនុវត្តតាមគោលការណ៍ច្បាប់ បានស្ថិតនៅក្នុងវេទិកាពិគ្រោះយោបល់យ៉ាងសំខាន់នៃអង្គសិក្ខាសាលាមួយ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តប្រកាសនោះ នាថ្ងៃអនាគត ។ អង្គសិក្ខាសាលា វេទិកាពិគ្រោះយោបល់នេះ បានដំណើរការនៅខេត្តសៀមរាបរយៈពេល១ថ្ងៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។
Read More