Category: សន្តិសុខសង្គម

អគ្គីភ័យបានបំផ្លាញផ្ទះចំនួន ១១ខ្នង

ត្បូងឃ្មុំៈ នៅវេលាម៉ោង ១រំលងអាធ្រាតយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅចំណុចផ្សារដា ភូមិផ្សារដាំ ឃុំដា ស្រុកមេមត់ បានបំផ្លាញផ្ទះអស់ចំនួន១១ខ្នង ហើយក្នុងហេតុការណ៍នេះដែរ ក្រុមពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យតាមបណ្តាអធិការនគរបាលស្រុកចំនួន ៦គ្រឿង ។ ហើយនៅវេលាម៉ោង ៤ និង៣០នាទី ទើបអាចគ្រប់គ្រងស្ថានភាពនៃគ្រោះអគ្គីភ័យបានទាំងស្រុង រីឯការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះ នៅមិនទាន់បានធ្វើការវាយតំលៃនៅឡើយ រងចាំធ្វើការស្រង់តួលេខ នៅតាមខ្នងផ្ទះនីមួយៗបន្តទៀត ដើម្បីធ្វើការវាយតំលៃ ៕
Read More

បង្រ្កាបបទនេសាទលើផ្ទៃអាងកំពីងពួយ

បាត់ដំបងៈ សហគមន៍នេសាទភូមិតាង៉ែន ឃុំតាគ្រាម បានសហការជាមួយកងកំលាំងប្រជាការពារ ភូមិអូរពងមាន់ ភូមិថ្មី និងភូមិតាង៉ែន រួមជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើសកម្មភាពបង្រ្កាបបទល្មើសនេសាទ នៅលើផ្ទៃអាងកំពីងពួយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងចំណុចភូមិសាស្រ្ត បឹងអន្លក់ បឹងចេក បឹងកំទុំរៀង ដោយបានប្រើបា្រស់កំលាំងសរុបចំនួន ២៣នាក់ ។ ហើយនៅរាល់សកម្មភាព ចុះធ្វើការបង្រ្កាបបទល្មើសនេសាទលើផ្ទៃអាងកំពីងពួយម្តងៗ មានការជួយឧបត្ថម្ភពីអាជីវករលក់ដូរ ក្នុងភូមិតាង៉ែន ហើយនិងសប្បុរសជនដទៃទៀត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារធនធានមច្ឆាជាតិ ក្នុងអាងកំពីងពួយ
Read More

បង្រ្កាបបទល្មើសនេសាទ ក្នុងស្រុកក្រូចឆ្នា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ដើម្បីធានាបាននូវនិរន្តរភាពធនធានមច្ឆាជាតិ ក្នុងរដូវវស្សា ដែលជារដូវត្រីពងកូននោះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយខណ្ឌជលផលខេត្ត អាជ្ញាធរស្រុកក្រូចឆ្មា កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មា ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងដែននេសាទរបស់ឃុំឈូក ឃុំស្វាយឃ្លាំង និងឃុំជីនីក ។ ហើយសកម្មភាពចុះបង្រ្កាបនោះដែរ បានធ្វើការបំផ្លាញចោលមានលបស្បៃមុង របាំងព្រួលព្រមជាមួយ និងឧបករណ៍ ដែលជាបទល្មើសផ្សេង ។ ទិដ្ឋភាពនៃសកម្មភាព ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវវស្សាបាននាំមកនៅការធានាបាននិរន្តរភាពធនធានមច្ឆាជាតិ ស្ថិតនៅក្នុងរដូវហាមឃាត់មិនឲ្យនេសាទព្រោះជារដូវពងកូន ។ រីឯកូនត្រីដែលប្រមូលបានក្នុងការចុះបង្រ្កាប
Read More

មន្រ្តីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភាជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ប្រុងប្រយ័ត្នខ្ពស់បំផុត បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ

សៀមរាបៈ ការរៀបចំទិវាជាតិបង្ការ បន្លត់អគ្គីភ័យ មានសារសំខាន់ខ្លាំងណាស់ ដែលត្រូវបានបង្ហាញជូនប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យឃើញអំពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់បំផុត របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និង ពន្លត់អគ្គីភ័យ ក្នុងការងារបង្ការគ្រោះមហន្តរាយ ដែលបង្ករឡើងដោយគ្រោះអគ្គីភ័យ ជាមួយនឹង ការការពារ សង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិនិងបរិសា្ថន រក្សាបាននូវសន្តិសុខសសណ្តាប់ធ្នាប់ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ មានប្រសាសន៍យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
Read More

ករណីបង្រ្កាបរថយន្តដឹកឈើឆ្លងដែន

ត្បូងឃ្មុំៈ យោងលើប្រភពព័ត៌មាន របស់អ្នកសារព័ត៌ប្រចាំ នៅខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ កំលាំងបរិស្ថាននៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានចេញធ្វើប្រតិបត្តិការ ចុះបង្រ្កាបរថយន្តម៉ាកសាំយ៉ុងបានចំនួន២គ្រឿងដឹកចេញពីប្រទេសកម្ពុជា ដើម្បីឆ្លងចូលទៅប្រទេសវៀតណាម ។ តាមការបញ្ជាក់របស់លោក ថា ពិសិដ្ឋ ប្រធានមន្ទីបរិស្ថានខេត្តបានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តម៉ាកសាំយ៉ុងចំនួន២គ្រឿងបានដឹកឈើឆ្លងកាត់ស្រុកតំបែនោះ មន្ទីរបរិស្ថានខេត្តបានសុំដីកាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីបង្រ្កាបបទល្មើស ដោយបានស្ទាក់ចាប់បានរថយន្តចំនួន ២គ្រឿង នៅចំនុចគីឡូ៤៥ ស្ថិតក្នុងភូមិស្រែសោមថ្មី ឃុំកុំពាន់ ស្រុកមេមត់បំរុងឆ្លងចូលទៅប្រទេសវៀតណាម ។
Read More

សិស្សនាយទាហានសកម្មជំនាន់ទី១៩ សច្ចាប្រណិធាននៅប្រាសាទអង្គរវត្ត

សៀមរាបៈ ក្រោយពីបានបញ្ជប់វគ្គសិក្សារបស់ខ្លួនរយៈពេល ៤ឆ្នាំ កន្លងមក សិស្សនាយទាហានសកម្មជំនាន់ទី១៩ បានធ្វើពិធីសច្ចាប្រណិធាននៅប្រាសាទអង្គរវត្ត នាក្រុងសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្លែងក្នុងឱកាសនោះថា ៖ តាំងតែពីសម័យអង្គរដ៏រុងរឿង តរៀងមក កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ។ កងយោធពលខេមរភូមិន្ទ ត្រូវបានទទួលមោទនភាព ដែលបានរក្សាប្រពៃណីអង់អាចក្លាហ៊ាន ប្តូរផ្តាច់ការពារបូរណភាពទឹកដី ការពារសន្តិភាព ពង្រឹងសក្តានុពលអភិវឌ្ឍជាតិ និង
Read More

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំផែនការ ការពារ ធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិអន្តរជាតិ

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនការងារសន្តិសុខ កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៩ម្សិលម៉ិញនេះ បានជួបប្រជុំជាមួយស្ថានទូតឥណ្ឌូណេស៊ី និងអនុពន្ធ័យោធា ដើម្បីរៀបចំផែនការការពារ ធានាសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ខាងមុខនេះ ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងថា នៅក្នុងកិច្ចប្រជុំទាំងពីរនេះ គឺមានថ្នាក់ដឹកនាំប្រទេសជាច្រើនបានមកចូលរួម ដូច្នេះការងារសន្តិសុខ គឺជាកត្តាដ៏សំខាន់ចាំបាច់ ដែលសមត្ថិកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ លោកបានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់
Read More

ឯកឧត្តម សឿម ប៊ុនរិទ្ធិ នាំយកខោអាវចំនួន៦៧កំភ្លេ និងថវិកាមួយចំនួន ចែកជូនប្រជាការពារឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង

ឯកឧត្តម សឿម ប៊ុនរិទ្ធិ ប្រធានក្រុមការងារចុះជួយឃុំកំរៀង និងសហការីបាននាំយកខោអាវចំនួន៦៧កំភ្លេ និងថវិកាមួយចំនួនទៅចែកជូនប្រជាការពារឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅថ្មីៗនេះ ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ណែនាំដល់ប្រជាការពារ នៅក្នុងឃុំត្រូវយកចិត្តទុកក្នុងការបំពេញការ ដោយរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាពង្រឹងសនិ្តសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅមូលដ្ឋាន ប្រែក្លាយទៅជាភូមិស ភូមិគំរូ ហើយក្រោយពីបានឯកសណ្ឋាននេះទៅ ត្រូវទៅប្រើប្រាស់ឲ្យត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវរាយការណ៍ជាប្រចាំអំពីសភាពការណ៍ដែលកើតមាននៅមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋផងដែរ ៕
Read More

ហេតុការណ៍គ្រោះអគ្គីភ័យ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ករណីនៃហេតុការណ៍គ្រោះអគ្គីភ័យ ដែលបានបង្កឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ បានឆេះផ្ទះមួយខ្នង ដែលមានទទឹង ៧ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកជីក ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដោយយោងលើកំណត់ហេតុរបស់អ្នកសារព័ត៌មានប្រចាំនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា៖ បន្ទាប់ពីមានហេតុការណ៍គ្រោះអគ្គីភ័យមកពីខេត្តកំពង់ចាមចំនួន ៣គ្រឿង ហើយនិងរថយន្តពន្លត់អគ្គីភ័យមកពីខេត្តត្បូងឃ្មុំចំនួន ៥ គ្រឿង បានចូលមកធ្វើអន្តរាគម ដើម្បីស្តារស្ថានភាពឲ្យមានភាពប្រសើរឡើងវិញ ដោយគ្រប់គ្រងស្ថានភាពបានមួយរយភាគរយ ក្នុងការជួប្រជាពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ
Read More

សកម្មភាពប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍

ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ដើម្បីធ្វើសកម្មភាពប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ការងារបច្ចេកទេស ហ្វឹកហាត់ការ ការពារសន្តិសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ហើយក្នុងនោះដែរ ក៏មានទស្សនៈកិច្ចសិក្សា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ហើយនិងខេត្តព្រះវិហារ ។ បន្ទាប់ពីបានស្តាប់នៅរបាយការណ៍ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
Read More