Category: បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

ត្រួតពិនិត្យ មជ្ឈមណ្ឌលវាយតំលៃសមត្ថភាព

បាត់ដំបងៈ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានរៀបចំនូវកិច្ចត្រួតពិនិត្យមជ្ឈមណ្ឌលវាយតំលៃសមត្ថភាព ការងារបច្ចេកទេសជំនាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋានបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដារ និងអភិវឌ្ឍកម្មវិធីសិក្សា និងមានវត្តមានចូលរួមពីក្រុមហ៊ុន គូបូតា ក្រុមហ៊ុនតូយូតា ក្រុមហ៊ុនមីតស៊ុយប៊ីស៊ី ក្រុមហ៊ុននីសាន់ ព្រមទាំងបណ្តារោងជាង ហើយកម្មវិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៩ ។ នៅក្នុងដំណើរការបើកកិច្ចប្រជុំនោះដែរ លោក
Read More

វិទ្យាស្ថានបច្ចេកវិទ្យា បាត់ដំបង ទទួលវិញ្ញាបនបត្រ ISO 9001-2015

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ទទួលបានវិញ្ញាបនបត្រ ISO 9001-2015 ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្រោមអធិបតីឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ។ នៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម អ៊ុក ដាវ៉ាន់ឌី នាយកវិទ្យាស្ថានបច្ចេកវិទ្យា បាត់ដំបង បានបញ្ជាក់ថា៖ វិទ្យាស្ថានបច្ចេកវិទ្យា បាត់ដំបង មាន
Read More

ភាពជោគជ័យវគ្គបណ្តុះបណ្តាលបច្ចេកទេស

សិស្សគ្រឿងយន្តកសិកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ចំនួន២៧នាក់ ត្រូវបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសជួសជុលថែទាំម៉ាស៊ីន ម៉ាស្ស៊ូត និងគោយន្ត ដោយមានកិច្ចសហការជាមួយ និងក្រុមហ៊ុនគូបូតា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ។ បន្ទាប់បានបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងក្រុមហ៊ុនគូបូតា គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុលថែទាំ ម៉ាស៊ីនច្រូតស្រូវ ព្រមជាមួយ នឹងម៉ាស៊ីនស្ទូងចំនួន២វគ្គបន្ថែមទៀត នៅក្នុងខែមិនា និងខែមេសា ឆ្នាំ២០១៨ ។ លោក ប៉ាន់ឆា ធិបថង គ្រូបច្ចេកទេសក្រុមហ៊ុនគូបូតាបានធ្វើការបញ្ជាក់ថា៖ ការរៀនទ្រឹស្តីបច្ចេកទេស ការអនុវត្តបច្ចេកទេស
Read More

វគ្គបណ្តុះបណ្តាលបច្ចេកទេសជួសជុលម៉ាស៊ីន

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានសហការជាមួយ និងក្រុមហ៊ុនគូបូតា ដើម្បីបើកវគ្គវណ្តុះបណ្តាលបច្ចេកទេសជួសជុលថែទាំម៉ាស៊ីនម៉ាស្ស៊ូត និងគោយន្តមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដល់សិស្សបច្ចេកទេសគ្រឿងយន្តកសិកម្ម ។ នៅនក្នុងប្រសាសន៍របស់ឯកឧត្តម អ៊ុក ដាវ៉ាន់ឌី នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានធ្វើការណែនាំដល់សិស្សគ្រឿងយន្តកសិកម្ម ត្រូវតែយកចិត្តទុកដាក់ ក្នុងការអនុវត្តជាក់ស្តែងជាមួយ និងគ្រូបច្ចេកទេស ស្តីអំពីលក្ខណៈជួសជុល និងថែទាំគ្រឿងម៉ាស៊ីន ដែលជាចំណេះដឹងអនុវត្តការងារបច្ចេកទេសដោយផ្សារភ្ជាប់ជាមួយ និងទ្រឹស្តីព្រោះការងារបច្ចេកទេសទាមទារឲ្យមានការអនុវត្តដោយផ្ទាល់ បន្ទាប់ពីរៀននូវទ្រឹស្តីរួច ។ ដោយឡែកចំពោះប្រសាសន៍របស់លោក ប៉ាន់ឆា ធិបថង គ្រូបង្រៀនផ្នែកបច្ចេកទេសគ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុនគូបូតា
Read More

ទស្សនៈកិច្ចសិក្សាសម្រាប់ទិសដៅកិច្ចសហប្រតិបត្តិការ

ក្រុមការងារ Asian China Center បានមកបំពេញទស្សនៈកិច្ចសិក្សា ក្នុងទិសដៅសម្រាប់ដៃគូនៃកិច្ចសហប្រតិបត្តិការ លើកម្មវិធីបណ្តុះបណ្តាលលើជំនាញបច្ចេកទេសជាមួយ និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងដំណើរទស្សនៈកិច្ចរបស់ក្រុមការងារ Asian China Center សម្រាប់កម្មវិធីសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានពិនិត្យមើលលើកម្មវិធីចំនួន២មានកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេស អគ្គិសនី ហើយនឹងជំនាញឯកទេស អេឡិចត្រូនិច ។ នៅលើទិសដៅកិច្ចសហប្រតិបត្តិការអនាគតនោះដែរ ក្រុមការងារ Asian China Center បានមើលឃើញវិសាលភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
Read More

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បើកវគ្គបណ្តុះបណ្តាលកំរិតបច្ចេកទេស

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលកំរិតបច្ចេកទេសវិជ្ជាជីវៈជំនាញជួសជុលរថយន្តគ្រឿងយន្តកសិកម្មក្រោមរូបភាព ដៃគូរដ្ឋ ឯកជន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីឯកឧត្តម ហ៊ីង ស៊ីដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ញឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង ។ នៅក្នុងសន្ទរកថាស្វាគមន៍របស់លោក អ៊ុក ដាវ៉ាន់ឌី នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងបានឲ្យដឹងថា៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងបានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងជាង ព្រមជាមួយនិងដៃគូឯកជនដទៃទៀត ដើម្បីធ្វើកម្មសិក្សាលើជំនាញ បច្ចេកទេស នៅពេលក្រោយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសរួច
Read More

កិច្ចប្រជុំផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពី ផែនការមេជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៤-២០២០

កិច្ចប្រជុំផ្សព្វផ្សាយ និង បណ្តុះបណ្តាល ស្តីពី ផែនការមេជាតិ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ២០១៤-២០២០ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និង ទិសដៅការងារជំរុញ និង សម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដែលមានរយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ដួង សារុន អនុរដ្ឋលេខាធិការក្រសួងផែនការ, ឯកឧត្តមបណ្ឌិត ជៀម
Read More

បិទវគ្គបណ្តុះបណ្តាលការងារបច្ចេកទេស

បន្ទាប់ពីបានធ្វើការបណ្តុះបណ្តាលការងារជំនាញបច្ចេកទេសថែទាំ និងជួសជុលត្រាក់ទ័រអស់រយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយមានកិច្ចសហការរវាងក្រុមហ៊ុន គូបូតាជាមួយ និង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ដើម្បីធ្វើការបង្កើនចំណេះដឹងលើការងារបច្ចេកទេសប្រើប្រាស់ ថែទាំ និងជួសជុលដល់សិស្សបច្ចេកទេសគ្រឿងយន្តកសិកម្ម។ ហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងក្រុមហ៊ុនគូបូតា បានធ្វើការបិទវគ្គ និងប្រគល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដោយក្នុងនោះ លោក វីរ៉ា ដេត តំណាងឲ្យក្រុមហ៊ុនគូបូតា បានធ្វើការបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសជួសជុលគ្រឿងយន្តកសិកម្ម ត្រូវតែគិតអំពីសុវត្ថិភាពជាកត្តាចំបងជាមុនសិន
Read More

អ្នកបង្កើតនូវរ៉ូបូតជាសត្វល្អិតកំពុងតែមានការកើនឡើង នៅប្រទេសអាឡឺម៉ង

បរទេសៈ ចេញផ្សាយ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ជនជាតិអាឡឺម៉ង់បានអភិវឌ្ឍន៍រ៉ូបូតជាសត្វល្អិត នៅប្រទេសអាឡឺម៉ង់កំពុងមានការកើនឡើង ផ្នែកបច្ចេកវិទ្យានៃវិទ្យាសាស្រ្ត។ សព្វថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញនូវសត្វល្អិតយន្តថ្មីចំនួន១០ប្រភេទ រួមមាន៖ សត្វស្រមោច, មេអំបៅ, សត្វស្លាប, កន្ទុំរុយ, កង់គូរូ, មនុស្សយន្ត, សេះយន្ត, ត្រីយន្ត, ពីងពាងយន្ត និងពស់យន្ត។ សត្វទាំងនេះត្រូវបានបោះពុម្ពដោយប្រើប្រាស់ម៉ាស៊ីនបោះពុម្ពប្រភេទ 3D ។ ម៉ាស៊ីននេះត្រូវបានរួមបញ្ចូលជាមួយម៉ូទ័រ servo នៃ paws,
Read More