Category: ចំណេះដឹងទូទៅ

បណ្តុះបណ្តាលចំណេះដឹង លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើកិច្ចសហការជាមួយ និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការបណ្តុះបណ្តាលចំណេះដឹង ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដល់និស្សិត អាជីវករ ពាណិជ្ជករ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ ។ នៅក្នុងបទបង្ហាញរបស់លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ នៅក្នុងដំណើរការនៃសាកលភាវូបនីយកម្ម ចំពោះសេដ្ឋកិច្ចសាកលរវាងប្រទេសក្រីក្រ ហើយនិងប្រទេសកំពុងតែអភិវឌ្ឍត្រូវតែពឹងផ្អែកទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ភាពជាដៃគូ ដើម្បីទទួលបានផលប្រយោជន៍ និងការពារផលប្រយោជន៍សេដ្ឋកិច្ច ។
Read More

ដំណាំប្រទាលជាវត្ថុធាតុដើម របស់សហគ្រាស ផលិតប្រេងខ្យល់ និងប្រេងកូឡា សញ្ញានាគព្រួសភ្លើង

សហគ្រាសផលិតប្រេងខ្យល់ និងប្រេងកូឡា សញ្ញានាគព្រួសភ្លើង បានធ្វើការរៀបចំ កសិដ្ឋាន ដើម្បីដាំដំណាំប្រទាល ដែលជាវត្ថុធាតុដើមសម្រាប់ធ្វើការផ្គត់ផ្គងឲ្យសង្វាក់ផលិតកម្ម ផលិតប្រេងខ្យល់ និងប្រេងកូឡា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ចំពោះទីតាំងកសិដ្ឋាន ដំណាំប្រទាល ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់ ។ ចំពោះសហគ្រាសផលិតប្រេងខ្យល់ និងប្រេងកូឡា សញ្ញានាគព្រួសភ្លើង ត្រូវការប្រើរយៈពេល២ឆ្នាំ ក្នុងការប្រមូលផល មើមប្រទាល បន្ទាប់ពីការដាំរួច ។ ហើយក្នុងដំណាក់បច្ចុប្បន្ននេះ សហគ្រាសបានទាញយក ផលប្រយោជន៍ពីមើមប្រទាលតែប៉ុណ្ណោះ ។
Read More

អត្ថប្រយោជន៍នៃសក់ពោត

សក់ពោតមានប្រយោជន៍ ជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួស ក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ ជួយស៊ែរចែកគ្នាដឹងផង។ សក់ពោតប្រើប្រាស់ផ្នែកឱសថ៖ សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។ វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករ ដែលបណ្ដាលឲ្យកើតជាក្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាព។ ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់
Read More