Category: ក្នុងប្រទេស

ផ្សព្វផ្សាយច្បាប់ប្រឆាំងការធ្វើទារុណកម្ម

ត្បូងឃ្មុំៈ ឯកឧត្តម នុត សាអាន ប្រធានគណកម្មាធិការជាតិប្រឆាំងការធ្វើទារុណកម្មបានចុះធ្វើការផ្សព្វផ្សាយដល់មន្រ្តីរដ្ឋបាលសាធារណៈនៅសាលាខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វត្តមានអញ្ជើញចូលរួមមានឯកឧត្តម អ៊ុន ចាន់ថា អភិបាលខេត្តកំពង់ចាម ហើយសម្រាប់ដំណើរការផ្សព្វផ្សាយ របស់គណកម្មាធិការជាតិប្រឆាំងការធ្វើទារុណកម្មព្រមជាមួយ និងបទដ្ឋានអន្តរជាតិនានានោះ ឯកឧត្តម នុត សាអាន បានធ្វើបទបង្ហាញដោយបានបញ្ជាក់ថា៖ គណកម្មាធិការនេះ គឺជាអង្គភាពថ្មីទើបតែបានបង្កើតឡើង ហើយមានភារកិច្ចស្នូល ក្នុងការពង្រឹងការការពារជនទាំងឡាយណា ដែលត្រូវបានដកហូតសិទ្ធិសេរីភាព ឆ្ពោះទៅធ្វើការការពារជនទាំងនោះ ឲ្យរួចផុតពីការឃោឃៅទៅលើជនទាំងឡាយ ដែលច្បាប់បានដកហូតសិទ្ធិសេរីភាព ។
Read More

រដ្ឋបាលខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការសំអាតបរិស្ថាន

ត្បូងឃ្មុំៈ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីរាជការ ចុះធ្វើយុទ្ធនាការសំអាតបរិស្ថាន នៅតាមទីសាធារណៈ និងមាត់ទន្លេ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធ្វើទីប្រជុំជនទទួលបានសោភណ្ឌភាពអនាម័យល្អ បរិស្ថានល្អ ព្រោះការរស់នៅត្រូវការបរិស្ថានល្អ របស់មនុស្សហើយឲ្យឃើញការលុបបំបាត់ នូវវប្បធម៌ការចោលសំរាមពាសវាលពាសកាល របស់មនុស្ស ហើយមនុស្សគ្រប់រូប ត្រូវយល់ដឹងអំពីបរិស្ថានឲ្យបានច្បាស់លាស់ ៕ រូបភាព និងអត្ថបទៈ លោក សាន វិឡែម
Read More

ទទួលទានអំបុកសន្តិភាព ឃុំតាគ្រាម

បាត់ដំបងៈ ដោយយោងតាមការណែនាំ របស់រាជរដ្ឋាភិបាលស្តីអំពីការរៀបចំកម្មវិធី ទទួលទានអំបុកសាមគ្គី ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រនោះ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានចូលរួមក្នុងការរៀបចំពិធីអបអរសាទរ ការទទួលទានអំបុកព្រមជាមួយ និងការបង្កនូវឱកាសជូនដល់ប្រជាពលរដ្ឋ នៅទូទាំងឃុំតាគ្រាម បានសប្បាយរីករាយជាមួយកម្មវិធីអកអំបុក ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព របស់រាជរដ្ឋាភិបាល ។ គួរបញ្ជាក់ថា ពិធីទទួលទានអំបុក គឺជាលក្ខណៈប្រពៃណីជាតិខ្មែរ ដែលត្រូវបានគោរពប្រតិបត្តិទៅតាមលក្ខណៈប្រពៃណីជាតិដោយយល់ឃើញនៅពេលដែលប្រជាកសិករខ្មែរ បានចាប់ផ្តើមធ្វើការប្រមូលផលស្រូវនៅចុងរដូវវស្សានោះ
Read More

កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា

សៀមរាបៈ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា ស្តីពីតួនាទីនៃប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះមានសារសំខាន់ ហើយក៏ជាការបំពេញករណីយកិច្ចជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នា រវាងប្រទេសដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា បង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករពីភាពរងគ្រោះ
Read More

វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ

បាត់ដំបងៈ ដើម្បីអនុវត្តកម្មវិធីការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន របស់កម្មវិធីការងាររាជរដ្ឋាភិបាលនីតិកាលទី៦ ស្តីអំពីវេទិកាសាធារណៈលើកទី២នោះ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានចុះជួបប្រជាពលរដ្ឋចំនួន ៨ភូមិ ស្មើនឹង១០០០នាក់ ក្នុងសកម្មភាព បើកវេទិកាសាធារណៈលើកទី២ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។ ហើយវេទិកាសាធារណៈ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមមតិ ដោយបានលើកយកនូវរាល់បញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងមូលដ្ឋាន ដាក់ជូនក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ មានវិធានការធ្វើការដោះស្រាយ ។
Read More

វេទិកាសាធារណៈលើកទី២ ឃុំតាគ្រាម

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ បានធ្វើការដឹកនាំរៀបចំកម្មវិធី វេទិកាសាធារណៈលើកទី២ សម្រាប់ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។ គួរបញ្ជាក់ថា៖ វេទិកាសាធារណៈលើកទី១ ត្រូវបានធ្វើជាមួយនិងប្រជាពលរដ្ឋ នៅទូទាំងឃុំតាគ្រាម ស្តីអំពីការផ្តល់ជូនសេវាសាធារណៈ សេវាសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ ហើយនិងតំរូវការ ដែលជាអទិភាព របស់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិចំណុះឲ្យឃុំតាគ្រាម ។ ស្របពេលដែលបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០
Read More

ផ្សព្វផ្សាយសេចក្តីណែនាំ ចលនាប្រជាការពារ

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានធ្វើការផ្សព្វផ្សាយ នៅសេចក្តីណែនាំ ស្តីពីការចាត់តាំងចលនាការពារសន្តិសុខជាតិ និងចលនាប្រជាការពារ របស់ក្រសួងមហាផ្ទៃលេខ ០១៨ សណន ដល់ក្រុមប្រឹក្សាឃុំតាគ្រាម កងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ហើយនិងកំលាំងប្រជាការពារទាំង១១ ភូមិ ក្នុងឃុំតាគ្រាម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងខ្លឹមសារនៃការផ្សព្វផ្សាយនោះដែរ ដើម្បីសំដៅការរួមចំណែកធ្វើការពង្រឹងនៅផែនការរក្សាការពារ សន្តិសុខ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
Read More

ផ្សព្វផ្សាយសន្និបាត ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្សព្វផ្សាយស្មារតីសន្និបាត ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដល់ប្រធានក្រុមការងារ ចុះជួយភូមិទាំង១១ របស់ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។ ត្រូវបន្តការងាររៀបចំធ្វើវេទិកាសាធារណៈលើកទី២ ទៅតាមគោលការណ៍ការងារ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ការថែរក្សាសមាជិកចាស់ និងធ្វើការចងក្រងប្រមូលផ្តុំសមាជិកថ្មីបន្ថែម ផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជួយធ្វើការដោះស្រាយជីវភាពទីទាល់ក្រ របស់ប្រជាពលរដ្ឋ ជាពិសេសសកម្មភាពនៃកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
Read More

ជួបសំណេះសំណាលយុវជនគណបក្ស

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានជួបធ្វើការសំណេះសំណាលជាមួយក្រុមការងារបក្ស ហើយតំណាងយុវជនគណបក្ស មកពីភូមិចំនួន ១១ ក្នុងឃុំតាគ្រាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងនោះដែរ ឃុំតាគ្រាមមានកំលាំងយុវជនសរុបចំនួន ៦៤២៦នាក់ ។ ដោយឡែកនៅក្នុងមតិសំណេះសំណាល របស់ឯកឧត្តម ឃុន សំបូរ បានធ្វើការវាយតំលៃថា៖ យុវជនជាកំលាំងមួយមិនអាចខ្វះបាន
Read More

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អញ្ចើញចូលទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាបៈ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់ឯកឧត្តម W.Patrick Murply ឯកអគ្គរដ្ឋទូតតែងតាំងរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទៅកាន់ខេត្តសៀមរាប មជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងៗទៀត ដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ត្រូវបានបំពេញទស្សនកិច្ច និងបំពេញការងារនោះ ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងជួបសម្តែងការគួរសម ផងដែរ ។ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ មជ្ឈមណ្ឌលផ្តល់ឈាមនេះ
Read More