Category: កម្សាន្ត

ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានប្រារព្ធពិធី ចាប់ត្រី

ខេត្តត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើង បានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រំ ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក។ លោក រិន សំអឿន អាយុ៣៣ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន
Read More

អបអរសាទរបុណ្យចេញព្រះវស្សា

ដើម្បីអបអរសាទរ បុណ្យចេញព្រះវស្សា ឆ្នាំ២០១៨ នេះដែរ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនៅកម្មវិធីប្រណាំងទូក នៅតាមដងស្ទឹងសង្កែ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៨ ហើយសម្រាប់កម្មវិធីប្រណាំងទូកតាមដងស្ទឹងសង្កែរយៈពេល២ថ្ងៃនេះដែរ ក៏មានទូកចូលរួមប្រណាំងចំនួន ៣១ទូក ។ ហើយនៅមុនថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៨ អង្គភាពអគ្គិសនីខេត្តបាត់ដំបង បានរៀបចំតបណ្តាញអគ្គិសនី បំពាក់ដោយអំពូលភ្លើង ដើម្បីធ្វើឲ្យមានសោភណ្ឌភាព នាពេលរាត្រី ។ ហើយក្នុងឱកាសនៃកម្មវិធីប្រណាំងទូកដងស្ទឹងសង្កែ រដ្ឋបានខេត្តបាត់ដំបងបានផ្តល់ជូនទីតាំងសម្រាប់ការដាក់តាំងពិពណ៌ពាណិជ្ជកម្មដល់អាជីវករ ពាណិជ្ជករ បង្ហាញឲ្យឃើញពីលំហូរសេដ្ឋកិច្ចក្នុងតំបន់ ។
Read More

ប្រពៃណីអ្នកស្រុកសំរោងក្នុង

នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក្ក ព.ស ២៥៦២ ត្រូវបានបញ្ចប់នៅទូទាំងប្រទេសយ៉ាងណាក៏ដោយ ក៏ព្រះសង្ឃ គណកម្មការអាចារ្យវត្តសំរោងក្នុង និងពុទ្ធបរិស័ទចំណុះជើងវត្តបានរៀបចំកម្មវិធីសប្បាយតាមលក្ខណៈប្រពៃណីរបស់អ្នកស្រុក ។ វត្តសំរោងក្នុង ស្ថិតនៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយក្នុងនោះមានរៀបចំកម្មវិធីបោះទាន មានន័យថាការចាប់រង្វាន់ ត្រូវបានកើតឡើងពីការចូលរួមនូវទយទានរបស់សប្បុរសជន ក្នុងការរៀបចំកម្មវិធីបោះទានតាមសទ្ធាជ្រះថ្លា នៃទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនារបស់អ្នកស្រុកសំរោងក្នុង ។ ក្រៅពីកម្មវិធីប្រកបមុខរបរធ្វើនំក្រឡាន ដែលមានភាពល្បី ក្នុងខេត្តបាត់ដំបង ក៏បានបង្កើតឲ្យមានឯកត្តកម្មថ្មី ស្តីអំពីក្រឡានយក្ស ហើយការធ្វើនំក្រឡានយក្សរបស់អ្នកស្រុកសំរោងក្នុង ដើម្បីបង្ហាញពីសមត្ថភាពនៃការធ្វើនំក្រឡានយក្សដោយប្រើអង្ករដំណើបចំនួន ២៥០គីឡូក្រាម
Read More

ភោជនីយដ្ឋានផ្ទះប្រចៀវ រមណីយដ្ឋានភ្នំសំពៅ

ភ្នំសំពៅខេត្តបាត់ដំបង គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តបែប រឿងនិទាន ដែលភ្ញៀវទេសចរណ៍ក្នុងស្រុកនិយមចូលចិត្តមកធ្វើការលំហែរកាយនៅលើខ្នងភ្នំសំពៅ ។ ដោយអំណោយផលធម្មជាតិល្អ ក្រៅពីតំបន់លំហែរកាយនៅលើខ្នងភ្នំនោះ ភ្នំសំពៅមានល្អាងសត្វប្រចៀវចំនួនពីរ ហើយល្អាយសត្វប្រចៀវនេះ គឺជាការទាក់ទាញភ្ញៀវទេសចរណ៍ចូលចិត្តចង់ធ្វើការទស្សនា ។ ក្នុងទិដ្ឋភាពនេះដែរ ជើងភ្នំសំពៅត្រូវបានធ្វើការរៀបចំកែលំអសម្រាប់ភ្ញៀវទេសចរណ៍អង្គុយទស្សនាហ្វូងសត្វប្រចៀវ ហើយក្នុងរយៈពេលពីរខែ ចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ត្រូវបានបង្កើតឲ្យមានភោជនីយដ្ឋានផ្ទះប្រចៀវ ចំពោះភោជនីយដ្ឋានផ្ទះប្រចៀវចាប់ពីម៉ោង៤រសៀល ដល់ម៉ោង ៧យប់ ជាទីពេញនិយមសម្រាប់ការអង្គុយទស្សនាហ្វូងសត្វប្រចៀវ នឹងការអង្គុយលំហែរកាយ ។ ចំពោះប្រាសាទបាខែង ខេត្តសៀមរាប នារសៀលថ្ងៃរៀបអស្តង្គត ភ្ញៀវទេសចរណ៍ចង់ឃើញថ្ងៃរៀបលិច រីឯតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តភ្នំសំពៅ
Read More

រឿងធ្មប់ខ្សែភាពយន្តខ្មែរដាក់បញ្ចាំង នៅរោងភាពយន្តឯកភ្នំ

រឿងធ្មប់ ដែលជាខ្សែភាពយន្តខ្មែរ បន្ទាប់ពីបានផលិតរួចហើយ ត្រូវបានដាក់បញ្ចាំងនៅទីក្រុងភ្នំពេញ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ត្រូវបានធ្វើការដាក់បញ្ចាំង នៅរោងភាពយន្តឯកភ្នំ ក្រុងបាត់ដំបង របស់លោកឧកញ៉ា ហេង តុលា ដើម្បីបំរើនៅសេវាទស្សនារបស់អតិថិជន ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ ហើយក្នុងសកម្មភាពដាក់បញ្ចាំងខ្សែភាពយន្តខ្មែររឿងធ្មប់ ។ ចំពោះសកម្មភាពដាក់បញ្ចាំងខ្សែភាពយន្តខ្មែររឿងធ្មប់ ដែលមានការពាក់ព័ន្ធលក្ខណៈប្រវត្តិសាស្រ្តនាសម័យសង្វែក នៅក្នុងរោងភាពយន្តឯកភ្នំ បានធ្វើឲ្យរោងភាពយន្តឯកភ្នំទទួលបាន នៅប្រជាប្រិយភាព ដែលមានការគាំទ្រពីសំណាក់អ្នកទស្សនា
Read More

វិនិយោគសាងសង់មជ្ឈមណ្ឌលកីឡា

ក្រុមហ៊ុនរស្មីបាត់ដំបង បន្ទាប់ពីបានធ្វើការវិនិយោគសាងសង់ នៅរោងភាពយន្តដាក់ឲ្យដំណើរការសម្រាប់ការធ្វើអាជីវកម្មដាក់បញ្ចាំងខ្សែភាពយន្តរួចមក ក្រុមហ៊ុនរស្មីបាត់ដំបង បានបើកការដ្ឋានវិនិយោគសាងសង់មជ្ឈមណ្ឌលកីឡាបន្ថែមទៀត នៅលើផ្ទៃដីចំនួន ១ហិកតា ការអនុវត្តផែនការជំហានដំបូង គឺមជ្ឈមណ្ឌលកីឡា ប្រដាល់ក្បាច់គុណបូរាណខ្មែរ ដែលមានទទឹង ២៥ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ មានកៅអីអង្គុយទស្សនាចំនួន ៤៨៥ កៅអី ហើយការវិនិយោគរបស់ក្រុមហ៊ុនរស្មីបាត់ដំបង បានឈរនៅលើទស្សនៈវិស័យលើកកំពស់វិស័យសិល្បៈភាពយន្ត វិស័យកីឡា កម្ពុជា នៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់នៅឱកាសដល់ក្រុមកីឡាបានចូលរួមធ្វើការប្រកួត ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍
Read More

សមាគមន៍គ្រីស្ទាន ខេត្តបាត់ដំបង សមាជិកចំនួន ៣៥និកាយបាន ប្រារព្ធពិធីបុណ្យណូអែល ជាថ្ងៃខួបកំណើតព្រះយេស៊ូគ្រីស្ទ

សមាគមន៍គ្រីស្ទាន ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣៥និកាយបានផ្តួចផ្តើមគំនិតគ្នា ប្រារព្ធពិធីបុណ្យណូអែលជាថ្ងៃខួបកំណើតព្រះយេស៊ូគ្រីស្ទ គម្រប់ខួប២០១៧ឆ្នាំ ឈានចូល ២០១៨ឆ្នាំ នៅសាលមហោស្រពស្ទឹងសង្កែរ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតី ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាតដំបង, ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង
Read More

សម្ភោធដាក់ឲ្យដំណើរការរោងភាពយន្តថ្មី ខេត្តបាត់ដំបង

ដើម្បីអបអរសាទរសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៨ ដែលត្រូវបានឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនបូរីរស្មីបាត់ដំបង បានរៀបចំធ្វើការសម្ភោធដាក់ឲ្យដំណើរការ ក្នុងកម្មវិធីចាក់បញ្ជាំងខ្សែភាពយន្ត នៅក្នុងរោងភាពយន្តថ្មី ដែលធ្វើការកសាងរួច គឺរោងភាពយន្តឯកភ្នំ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដែលបានធ្វើការវិនិយោគនៅលើទីតាំងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង នៅតាមដងផ្លូវភ្លោះ ពីពោធិ៍ម៉ស្រី ឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ។ រោងភាពយន្តឯកភ្នំបានដាក់ឲ្យដំណើរការមានកន្លែងអង្គុយទស្សនា ចំនួន២៤០កៅអី មានកន្លែងអង្គុយរងចាំ មានកន្លែងទទួលទានភេសជ្ជៈ អាហារ កន្លែងសម្រាប់កិច្ចពិភាក្សានានារបស់ភ្ញៀវ មានចំណតរថយន្ត ចំណត់ម៉ូតូ ដោយធានាសុវត្ថិភាព បានមួយរយភាគរយ
Read More

ទិដ្ឋភាពខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យជាខេត្តដែលមានសក្តានុពល ដែលត្រូវធ្វើការអភិវឌ្ឍន៍ផ្នែកវិស័យទេសចរណ៍ដ៏ស្រស់ត្រកាលនៃតំបន់ធម្មជាតិ។ ដូចជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិរលួសធំ ដែលមានភូមិសាស្រ្តស្ថិតក្នុងភូមិខ្នាចឬស្សី និងភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ហើយរមណីយដ្ឋានទេសចរណ៍ធម្មជាតិរលួសធំគ្របដណ្តប់លើផ្ទៃដី ប្រមាណ៤០០ហិកតា និងមានចំងាយ២២គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ក្រៅពីតំបន់រមណីយដ្ឋានទេសចរណ៍រលួសធំខេត្តឧត្តរមានជ័យ នៅមានតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដូចជាសំណង់ស្ថាបត្យកម្មបេតិគភណ្ឌបូរាណដទៃទៀត សំរាប់បំរើដល់វិស័យទេសចរណ៍។ ប្រសិនបើយើងពិនិត្យមើលប្រភពសក្តានុពលនៃវិស័យទេសចរណ៍របស់ខេត្តឧត្តរមានជ័យ បានធ្វើឲ្យខេត្តមួយនេះ ហាក់បីឃ្លាតឆ្ងាយពីប្រភពចំណូលទេសចរណ៍ក្នុងសកម្មភាពជំរុញកំនើនទេសចរណ៍ឲ្យចូលមកទឹកដីខេត្តឧត្តរមានជ័យ៕
Read More