Category: កសិកម្ម

ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី៥

បាត់ដំបងៈ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីក្នុងសកម្មភាពចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ជាមួយ និងសហគមន៍ព្រៃឈើចំនួន ១០ ក្នុងខេត្តលើកទី៥ ដោយមានការចូលរួមពីលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត កែវ ម្លិះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ហើយកម្មវិធីនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ដោយយោងលើរបាយការណ៍របស់លោក ឈឹម វិជ្ជរ៉ា និងលោក ពិន ភិរក្ស
Read More

ផ្សព្វផ្សាយច្បាប់ និងបច្ចេកទេសចិញ្ចឹមសត្វ

ត្បូងឃ្មុំៈ ឯកឧត្តម ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានធ្វើការផ្សព្វផ្សាយ នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ ដែលមានទុនក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូច ខ្នាតមធ្យមហើយនិងខ្នាតធំ ដែលមានលក្ខណៈសម្រាប់ការធ្វើពាណិជ្ជកម្ម នៅលើទីផ្សារនោះ ។ ត្រូវតែសុំច្បាប់បើកកសិដ្ឋាន ចុះបញ្ជីឲ្យបានត្រឹមត្រូវព្រមជាមួយ និងការបណ្តុះបណ្តាលលក្ខណៈបច្ចេកទេសនៃការចិញ្ចឹមមានដូចជា អនាម័យជីវសុវត្ថិភាព ការជ្រើសរើសពូជ ការបង្កាត់ពូជ ការរៀបចំណី ។ ចំពោះកសិដ្ឋាន ដែលមានច្បាប់ទទួលស្គាល់ដោយមានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហើយនោះ
Read More

ផែនការបង្កើនបរិមាណដាំកូនឈើ

ត្បូងឃ្មុំៈ ខេត្តត្បូងឃ្មុំបានបង្កើននៅបរិមាណនៃការដាំកូនឈើឡើងវិញ ហើយផែនការសកម្មភាពនៃការដាំកូនឈើបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សួង ក្រុងសួង ក្រោមអធិបតីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមគ្រប់ស្ថាប័ន ។ គួរបញ្ជាក់ដែរថា៖ ខេត្តត្បូងឃ្មុំបានគ្រោងទុកផ្ទៃដីចំនួន ៨០គីឡូម៉ែត្រក្រឡា សម្រាប់ការស្តារនីតិសម្បទាព្រៃឈើឡើងវិញ តាមរយៈនៃការដាំកូនឈើ នៅតាមទីសាធារណៈរបស់រដ្ឋ ដូចជា តាមសាលារៀន ទីវត្តអារាម ហើយនិងនៅតាមដងផ្លូវ ដោយក្នុងនោះខេត្តត្បូងឃ្មុំមានដងផ្លូវចំនួន ១០០ខ្សែ
Read More

មុខរបរចិញ្ចឹមបង្កពូជអូស្រ្តាលី ឃុំតាគ្រាម

បាត់ដំបងៈ ខេត្តបាត់ដំបង នៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនតូចមានចំណាប់អារម្មណ៍បានចាប់យកនៅមុខរបរចិញ្ចឹមបង្កងពូជអូស្រ្តាលីសម្រាប់ការធ្វើអាជីវកម្មនៅលើទីផ្សារផង ហើយនិងការលក់កូនបង្កងផង ទៅឲ្យអតិថិជន ដើម្បីចិញ្ចឹម ។ នៅក្នុងហេតុការណ៍នៃការចាប់ផ្តើម នៅមុខរបរចិញ្ចឹមបង្កងពូជអូស្រ្តាលីនេះដែរ ។ លោក ផឹង លីថាវ៉ន ដែលមានទីលំនៅរស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ បានធ្វើការផ្លាស់ប្តូរពីមុខរបរជាកម្មករសំណង់មកប្រកបមុខរបរចិញ្ចឹមបង្កងពូជអូស្រ្តាលី ។ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដល់ឆ្នាំ២០១៩នេះ ក្រុមគ្រួសារលោក ផឹង លីថាវ៉ន មានសកម្មភាពមមាញឹកលើកការងារចិញ្ចឹមបង្កពូជអូស្រ្តាលី ដើម្បីភ្ញាស់កូនសម្រាប់ផ្គត់ផ្គងឲ្យអតិថិជន ក្នុងខេត្តបាត់ដំបង ។
Read More

អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការចាក់វ៉ាក់សាំងគោក្របី

ត្បូងឃ្មុំៈ ឯកឧត្តម អ៊ុន ចាន់ថា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។ នៅក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម តាន់
Read More

ស្រូវពូជ ២៩តោន ចែកជូនប្រជាកសិករស្រុកពួក និង ស្រុកក្រឡាញ់

សៀមរាបៈ ខេត្តសៀមរាប ឆ្នាំនេះ (ឆ្នាំ២០១៩) របបទឹកភ្លៀងមានកំរិតទាបជាងឆ្នាំមុន ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវ ដោយគ្រោះរាំងស្ងួត សរុបចំនួន ៥.៦១៥ហិកតា ក្នុងនោះរួមមានស្រូវស្រាល ២,៩២០ហិកតា ស្រូវកណ្តាល ២,៣៩៥ហិកតា និងស្រូវធ្ងន់ ៣០០ហិកតា នៅលើ ៦ស្រុក គឺស្រុកក្រឡាញ់ សូទ្រនិគម ស្រីស្នំ អង្គរជុំ វ៉ារិន្ទ និងស្រុកពួក ។ កសិករ រងគ្រោះមានចំនួនសារុប ៧ ៥៣៥
Read More

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត-ផ្គត់ផ្គង់ស្រូវ និងគ្រាប់ពូជស្រូវ

សៀមរាបៈ សហគមន៏អភិវឌ្ឍន៏កសិកម្មខ្នាតតូចចំនួន១៦ ក្នុងនេះមកពីខេត្តកំពង់ធំចំនួន ១២សហគមន៍ និង នៅក្នុងខេត្តសៀមរាបចំនួន៤សហគមន៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយក្រុមហ៊ុន អេមរុ-រ៉ាយស៍ ( AMRU RICE ) ស្តីពីការផលិត-ផ្គត់ផ្គង់ស្រូវ និង គ្រាប់ពូជស្រូវ ជាមួយក្រុមហ៊ុនអេមរុ-រ៉ាយ៍ ។ ការចុះហត្ថលេខានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ។ នេះគឺជាការចាប់ផ្តើមចុះហត្ថលេខារបស់ក្រុមហ៊ុន អេមរុ-រ៉ាយស៍ ជាមួយសហគមន៍កសិកម្មខ្នាតតូចសម្រាប់ឆ្នាំ២០១៩នេះ ។
Read More

ផែនការពង្រឹងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ

បាត់ដំបងៈ ដោយយោងទៅលើតម្រូវការលើទីផ្សារ ស្ដីអំពីការផ្គត់ផ្គង់ផលលិតកម្មសត្វ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបើកសិក្ខាសាលា ស្ដីពីការពង្រឹង ការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដល់ប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី 28 ខែឧសភាឆ្នាំ 2019 ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ។ សម្រាប់ដំណើរការអង្គសិក្ខាសាលា ក៏បានធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តប្រកាសលេខ
Read More

បង្កើនសមត្ថភាព ផ្គត់ផ្គង់ទីផ្សារ

នៅដំណាច់ចុងខែកុម្ភះ ឆ្នាំ២០១៩ នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះទៅធ្វើការពិនិត្យមើលផែនការសកម្មភាព របស់ប្រជាពលរដ្ឋចំនួន ២០នាក់ នៅភូមិត្រពាំងអន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ស្តីអំពីល្បឿនផលិតបន្លែ ដែលមានសុវត្ថិភាព មានគុណភាព ដោយប្រើនូវប្រព័ន្ធបច្ចេកទេសកសិកម្ម ក្នុងគម្រោងផលិតកម្មស្បៀង ។ ហើយក្នុងនោះដែរ មន្រ្តីជំនាញនៃមន្ទីកសិកម្មខេត្ត បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យប្រើនូវគំរូកសិកម្មទំនើប ការរៀបចំផ្ទៃដីដាំដុះ ការថែទាំដំណាំ ការប្រើប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ជី ។
Read More

ខេត្តត្បូងឃ្មុំ ជាខេត្តគោលដៅនាំចេញផលិតផលបន្លែ

ខេត្តត្បូងឃ្មុំៈ ខេត្តត្បូងឃ្មុំ ជាខេត្តគោលដៅក្នុងការនាំចេញនូវផលិតផលដំណាំបន្លែ ហើយនៅក្នុងរដូវប្រាំងឆ្នាំ២០១៩ នេះដែរ ប្រជាកសិករនៅក្នុងស្រុកអូររាំងឪ ចំនួន ១០គ្រួសារបានធ្វើការប្រមូលផលស្ពៃមើមលើផ្ទៃដីចំនួនជាង៥ហិកតា ។ ហើយនៅក្នុងសកម្មភាពប្រមូលផលនេះដែរ នៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះទៅពិនិត្យមើលសកម្មភាពប្រមូលផលរបស់ប្រជាកសិករស្តីអំពីដំណាំស្ពៃមើមលើផ្ទៃដីជាង ៥ហិកតា ។ នៅលើផ្ទៃដី១ហិកតា ស្ពៃមើមបានផ្តល់ទិន្នផលជាមធ្យមចំនួន ៣០តោន ហើយតំលៃទីផ្សារបច្ចប្បន្ន ក្នុង១គីឡូពី៧០០រៀលទៅ១០០០រៀល ។ ក្នុងនោះដែរ
Read More