បាត់ដំបងៈ ដោយយោងតាមការណែនាំ របស់រាជរដ្ឋាភិបាលស្តីអំពីការរៀបចំកម្មវិធី ទទួលទានអំបុកសាមគ្គី ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រនោះ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានចូលរួមក្នុងការរៀបចំពិធីអបអរសាទរ ការទទួលទានអំបុកព្រមជាមួយ និងការបង្កនូវឱកាសជូនដល់ប្រជាពលរដ្ឋ នៅទូទាំងឃុំតាគ្រាម បានសប្បាយរីករាយជាមួយកម្មវិធីអកអំបុក ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព របស់រាជរដ្ឋាភិបាល ។ គួរបញ្ជាក់ថា ពិធីទទួលទានអំបុក គឺជាលក្ខណៈប្រពៃណីជាតិខ្មែរ ដែលត្រូវបានគោរពប្រតិបត្តិទៅតាមលក្ខណៈប្រពៃណីជាតិដោយយល់ឃើញនៅពេលដែលប្រជាកសិករខ្មែរ បានចាប់ផ្តើមធ្វើការប្រមូលផលស្រូវនៅចុងរដូវវស្សានោះ