សៀមរាបៈ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានអានទាំងស្រុង នូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ១០ មករា ១៩៧៩ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ កថាខ័ណ្ឌដំបូងនៃសារលិខិត ដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅនោះ បានបង្ហាញថា ៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមសប្បាយរីករាយ ជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ