បាត់ដំបងៈ ឯកឧត្តម ព្រួញ រិទ្ធថា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឯកឧត្តម អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយសប្បុរសជនដទៃទៀត បានចំណាយពេលវេលាដ៏មានសារៈសំខាន់ ដើម្បីចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ១០៩ គ្រួសារ នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅដើមខែតុលា ឆ្នាំ២០១៩ ហើយសម្រាប់ដំណើរបំពេញបេសកកម្មការងារ