Day: October 5, 2019

បិទបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប

សៀមរាបៈ អាចសម្រេចបាន តាមទស្សនវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវកំណត់វិសាលភាពរួមមួយ គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ក្នុងពេលដែលបច្ចុប្បន្ននេះ ការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយគត់ របស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប ។ ផែនការមេនេះ ត្រូវធ្វើការសិក្សា និងកំណត់ឲ្យបាននូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញ នៃតំបន់សៀមរាបទាំងមូលនិងតំបន់ជុំវិញ ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកំសាន្តដ៏សំបូរបែប ផ្សេងៗទៀត។ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកបង្ហាញយ៉ាងដូច្ចេះ នៅក្នុងឱកាសបិទអង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ
Read More

វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា

សៀមរាបៈ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា មាន Address www.accommodationregistar.net ដែលក្រសួងទេសចរណ៍ដាក់ឲ្យប្រើប្រាស់ក្នុងសេវាកម្មសណ្ឋាគារ-ផ្ទះសំណាក់នោះ មានសារសំខាន់ក្នុងគោលបំណង រក្សាទុកទិន្នន័យរាល់ការស្នាក់នៅរបស់ភ្ញៀវទេសចរសម្រាប់ការធ្វើអាជីវកម្ម ឬក៏ដើម្បីមូលហេតុសន្តិសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងជាប្រយោជន៍ផងដែរ ដើម្បីទទួលបានសំណូមពររបស់ភ្ញៀវដែលបានស្នាក់នៅ ហើយដែលជាពិសេសនោះ គឺដើម្បីគ្រប់គ្រងបម្រែបម្រួលនៃតម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ ។ នេះបើយោងតាមបទឧទ្ទសនាមរបស់វាគ្មិន មកពីការិយាល័យសេវាកម្មផ្ទះភ្ញៀវ និងវាគ្មិនមកពីនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា ដែលបានធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយភ្ជាប់ជាមួយ ទៅនឹងការផ្សព្វផ្សាយអនុវត្ត ស្តីពីចលនាប្រឡងប្រណាំង
Read More

សាលាចំណេះដឹងទូទៅអន្តរជាតិឌូវី ប្រគល់ជូនវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស

បាត់ដំបងៈ សាលាចំណេះដឹងទូទៅអន្តរជាតិឌូវី បានរៀបចំ នៅពិធីប្រគល់ជូនវិញ្ញាបនបត្រ ហើយនិងសញ្ញាបត្រ ដល់សិស្សានុសិស្ស ដែលត្រូវបានបញ្ចប់កម្មវិធីសិក្សាឆ្នាំ២០១៨-២០១៩ កំរិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ព្រមជាមួយនិងការប្រគល់ជូននៅរង្វាន់សិស្សនិទ្ទេស A ចំនួន ២នាក់ និងនិទ្ទេស B ចំនួន៣នាក់ ក្រោមអធិបតី លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងលោកស្រី មាស ភីរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥
Read More

សិក្ខាសាលាពិគ្រោះយោបល់លើកទី២ស្តីពីគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប

សៀមរាបៈ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានក្រុមការងារលេខាធិការដ្ឋានអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ថ្លែងស្វាគមន៍ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសបើក អង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី “ការរៀបចំ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀនរាប” ដោយបញ្ជាក់ថា ៖ ប្រធានបទ យុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ តាមរយៈនៃការបត់បែនតាមទីផ្សារទេសចរណ៍ គឺពិតជាមានសារៈសំខាន់ សម្រាប់ការរំពឹងទុកទៅថ្ងៃអនាគត ។ ជាការពិតណាស់ ដើម្បីជម្រុញឲ្យការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបប្រកបដោយចីរភាព គឺទាមទារចាំបាច់ត្រូវមានការរៀបចំផែនការមេមួយឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ផងដែរ
Read More

រៀបចំកម្មវិធីបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត

ត្បូងឃ្មុំៈ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំនៅកម្មវិធីចាប់ឆ្នោតយកលេខរៀងបេក្ខជន ដើម្បីទទួលបានសិទ្ធិឈរឈ្មោះ សម្រាប់សភាពាណិជ្ជកម្មខេត្ត ដោយរូបវ័ន្តបុគ្គលនីមួយៗ ត្រូវបានចងភ្ជាប់ដោយប្រព័ន្ធគតិយុត្តិ ។ ហើយកម្មវិធីនេះ មានការចូលរួមដោយលោក គន់ សុភា អភិបាលរងខេត្ត និងឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយឡែកការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត និងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។ ចំពោះប្រសាសន៍ណែនាំរបស់ឯកឧត្តម ចាន់
Read More