Month: October 2019

កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា

សៀមរាបៈ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា ស្តីពីតួនាទីនៃប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះមានសារសំខាន់ ហើយក៏ជាការបំពេញករណីយកិច្ចជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នា រវាងប្រទេសដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា បង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករពីភាពរងគ្រោះ
Read More

ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ខេត្តចំនួន៣នៃប្រទេសថៃ ជាប់ព្រំដែនកម្ពុជា

សៀមរាបៈ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកសាព័ត៌មាននៅច្រកនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់ ការដឹកនាំប្រតិភូប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បំពេញទស្សនកិច្ចឆ្លងដែនដោយរថយន្តផ្ទាល់ខ្លួន ( Tourism Caravan Road Show Siem Reap-Thailand ) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាខេត្តចំនួន៣ ( ប្រាជិនបូរី នគររាជសីមា និងខេត្តបូរូរ៉ាំ ) នៃប្រទេសថៃ
Read More

វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ

បាត់ដំបងៈ ដើម្បីអនុវត្តកម្មវិធីការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន របស់កម្មវិធីការងាររាជរដ្ឋាភិបាលនីតិកាលទី៦ ស្តីអំពីវេទិកាសាធារណៈលើកទី២នោះ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានចុះជួបប្រជាពលរដ្ឋចំនួន ៨ភូមិ ស្មើនឹង១០០០នាក់ ក្នុងសកម្មភាព បើកវេទិកាសាធារណៈលើកទី២ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។ ហើយវេទិកាសាធារណៈ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមមតិ ដោយបានលើកយកនូវរាល់បញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងមូលដ្ឋាន ដាក់ជូនក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ មានវិធានការធ្វើការដោះស្រាយ ។
Read More

វេទិកាសាធារណៈលើកទី២ ឃុំតាគ្រាម

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ បានធ្វើការដឹកនាំរៀបចំកម្មវិធី វេទិកាសាធារណៈលើកទី២ សម្រាប់ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។ គួរបញ្ជាក់ថា៖ វេទិកាសាធារណៈលើកទី១ ត្រូវបានធ្វើជាមួយនិងប្រជាពលរដ្ឋ នៅទូទាំងឃុំតាគ្រាម ស្តីអំពីការផ្តល់ជូនសេវាសាធារណៈ សេវាសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ ហើយនិងតំរូវការ ដែលជាអទិភាព របស់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិចំណុះឲ្យឃុំតាគ្រាម ។ ស្របពេលដែលបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០
Read More

ផ្សព្វផ្សាយសេចក្តីណែនាំ ចលនាប្រជាការពារ

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានធ្វើការផ្សព្វផ្សាយ នៅសេចក្តីណែនាំ ស្តីពីការចាត់តាំងចលនាការពារសន្តិសុខជាតិ និងចលនាប្រជាការពារ របស់ក្រសួងមហាផ្ទៃលេខ ០១៨ សណន ដល់ក្រុមប្រឹក្សាឃុំតាគ្រាម កងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ហើយនិងកំលាំងប្រជាការពារទាំង១១ ភូមិ ក្នុងឃុំតាគ្រាម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងខ្លឹមសារនៃការផ្សព្វផ្សាយនោះដែរ ដើម្បីសំដៅការរួមចំណែកធ្វើការពង្រឹងនៅផែនការរក្សាការពារ សន្តិសុខ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
Read More

ផ្សព្វផ្សាយសន្និបាត ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្សព្វផ្សាយស្មារតីសន្និបាត ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដល់ប្រធានក្រុមការងារ ចុះជួយភូមិទាំង១១ របស់ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។ ត្រូវបន្តការងាររៀបចំធ្វើវេទិកាសាធារណៈលើកទី២ ទៅតាមគោលការណ៍ការងារ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ការថែរក្សាសមាជិកចាស់ និងធ្វើការចងក្រងប្រមូលផ្តុំសមាជិកថ្មីបន្ថែម ផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជួយធ្វើការដោះស្រាយជីវភាពទីទាល់ក្រ របស់ប្រជាពលរដ្ឋ ជាពិសេសសកម្មភាពនៃកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
Read More

ជួបសំណេះសំណាលយុវជនគណបក្ស

បាត់ដំបងៈ ឯកឧត្តម ឃុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានជួបធ្វើការសំណេះសំណាលជាមួយក្រុមការងារបក្ស ហើយតំណាងយុវជនគណបក្ស មកពីភូមិចំនួន ១១ ក្នុងឃុំតាគ្រាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងនោះដែរ ឃុំតាគ្រាមមានកំលាំងយុវជនសរុបចំនួន ៦៤២៦នាក់ ។ ដោយឡែកនៅក្នុងមតិសំណេះសំណាល របស់ឯកឧត្តម ឃុន សំបូរ បានធ្វើការវាយតំលៃថា៖ យុវជនជាកំលាំងមួយមិនអាចខ្វះបាន
Read More

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អញ្ចើញចូលទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាបៈ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់ឯកឧត្តម W.Patrick Murply ឯកអគ្គរដ្ឋទូតតែងតាំងរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទៅកាន់ខេត្តសៀមរាប មជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងៗទៀត ដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ត្រូវបានបំពេញទស្សនកិច្ច និងបំពេញការងារនោះ ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងជួបសម្តែងការគួរសម ផងដែរ ។ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ មជ្ឈមណ្ឌលផ្តល់ឈាមនេះ
Read More

បិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌនគរបាលជាតិ ជំនាន់ទី១៣ លើកទី៣

សៀមរាបៈ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌនគរបាលជាតិ ជំនាន់ទី១៣ លើកទី៣ សម្រាប់សិក្ខាកាម នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងក្រើនរំលឹកដាស់តឿនទៅដល់សិក្ខាកាមទើបបញ្ចប់វគ្គបណ្តុះបណ្តាល និងត្រូវបានក្លាយជាមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតាមការប្ដេជ្ញាចិត្ត និងតាមការធ្វើសច្ចាប្រណិធានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន
Read More

ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ នៅខេត្តសៀមរាប

សៀមរាបៈ ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ ដែលជាពិព័រណ៌ពាណិជ្ជកម្មផ្នែកម្ហូបអាហារ ភេសជ្ជ: សណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខមួយ បានបើកដំណើរការហើយនៅក្រុងសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៩ ។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ផ្តល់កិត្តិយសក្នុងពិធីបើកឲ្យដំណើរការ ការតាំងពិព័រណ៌ដ៏ធំនេះ រួមមានវត្តមានផងដែរ អភិបាលរងតំណាងអាជ្ញាធរខេត្តសៀមរាប ( លោក ពិន ប្រាកដ ) ។ ព្រឹត្តិការណ៍សំខាន់ៗ
Read More