Day: September 22, 2019

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាសហគ្រិនភាពកម្ពុជា ជាលើកទី២ ដ៏ធំបំផុត សម្រាប់ឆ្នាំ២០១៩

សៀមរាបៈ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនៃកិច្ចសហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ អង្គការយូណេស្កូ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុនឯកជននានាជាច្រើនទៀត បានរៀបចំទិវាសហគ្រិនភាពកម្ពុជាលើកទី២ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្តសៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានវត្តមានជាអធិបតីក្នុងពិធីនេះ ហើយក៏មានវត្តមានសិស្ស-និស្សិត និងយុវជន
Read More

សាខាកាំកុងត្រូលខេត្តសៀមរាប បង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមបណ្តាផ្សារទំនើបនានា

សៀមរាបៈ សុវត្ថិភាពចំណីអាហារ គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនត្រឹមតែជាកត្តាដល់ការទាក់ទាញភ្ញៀវអន្តរជាតិ រួមទាំងភ្ញៀវទេសចរនិងភ្ញៀវបំពេញធុរកិច្ចផ្សេងៗប៉ុណ្ណោះទេ តែបងប្អូនប្រជាពលរដ្ឋទូទៅ ក៏មានតម្រូវការដល់ការធានាសុខភាពល្អប្រសើរ តាមរយៈនៃការហូបចុកប្រចាំថ្ងៃនោះផងដែរ ។ សុវត្ថិភាពចំណីអាហារ ក៏ត្រូវបានចាត់ទុកថា ជាចំណែកមួយដ៏ធំ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍជាតិ ។ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានលើកបង្ហាញឲ្យដឹងអំពីជំហរទទួលខុសត្រូវនៃអង្គភាពរបស់ខ្លួនយ៉ាងដូច្នេះ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមបណ្តាទីតាំងផ្សារទំនើបនានាក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ។ លោកបញ្ជាក់ថា ៖ ការយកចិត្តទុកដាក់បំពេញភារកិច្ចចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ
Read More

ចែករង្វាន់លើកទឹកចិត្ត ជូនដល់សិស្សនិទ្ទេសA និងនិទ្ទេសB ក្នុងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩

សៀមរាបៈ ជាការកត់សម្គាល់ លទ្ធផលប្រឡងមធ្យមសិក្សាបត្រទុតិយភូមិ រយៈពេល២ឆ្នាំកន្លងមកនេះ ( ឆ្នាំសិក្សា២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩ ) បើធៀបទៅនឹងលទ្ធផលទូទាំងប្រទេស ខេត្តសៀមរាបទទួលបានសិស្សជ័យលាភី ក្នុងលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ។ រង្វាន់លើកទឹកចិត្ត ត្រូវបានផ្តល់ជូនសិស្សនិទ្ទេសAនិងB ជារៀងរាល់ឆ្នាំ ។ នៅក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី និទ្ទេសAនិងB សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ
Read More