សៀមរាបៈ បច្ច័យប្រមាណជា ជាង៥៨លានរៀល ដែលបានមកពីអង្គផ្កាប្រាក់មហាសាមគ្គី ក្រោមសទ្ឋាចូលរួមបរិច្ចាគពីសំណាក់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប និងព្រះសង្ឃតាមបណ្តាវត្តមួយចំនួនទៀត ព្រមទាំងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយផងដែរ ត្រូវបាននាំយកទៅប្រគេនចំពោះតំណាងសង្ឃនិងគណៈកម្មការព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដល់ទីតាំងព្រៃសហគមន៍នោះដោយផ្ទាល់ ដែលស្ថិតភូមិសាស្រ្តនៃខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មានទឹកព្រះទ័យប្រមូលផ្តុំកម្លាំងសទ្ធាដោយការរៀបចំកម្មវិធីបុណ្យនេះ ដើម្បីរួមគ្នាទ្រទ្រង់ដល់សកម្មភាពការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដែលមានទំហំគ្របដណ្តប់លើផ្ទៃដីប្រមាណជា ជាង៣ម៉ឺនហិកតា នៅក្នុងភូមិសាស្រ្តស្រុកចំនួនបី គឺស្រុកអន្លងវែង ស្រុកចុងកាល់ និងក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ។ ព្រះតេជគុណ