Month: September 2019

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលសាធារណៈ​ ដែលប្រឈមដោយជំនន់ទឹកភ្លៀង

សៀមរាបៈ ក្រោយពីមានជំនន់ទឹកភ្លៀងនៅស្រុកអង្គជុំនៃខេត្តសៀមរាបកន្លងមក ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយមន្រ្តីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល និងប្រតិភូក្រុមគ្រូពេទ្យជាច្រើនរូបទៀត នាំយកឱសថ បរិក្ខាពេទ្យ ឱសថប្រឆាំងពិសពស់ទាំង២មុខ ឱសថគ្លរ៉ាមីន ផ្តល់ជូនមន្ទីរពេទ្យបង្អែកអង្គរជុំ រួមទាំងកញ្ចប់អនាម័យគ្រួសារ ដែលក្នុងនោះសរុបរួមមានចំនួន៣៣មុខ ដូចជាមុងជ្រលក់ថ្នាំ គ្លរ៉ាមីន សៀវភៅអប់រំសុខភាព ច្រាសនិងថ្នាំដុះធ្មេញ សាប៊ូដុសខ្លួននិងម្សៅសាប៊ូ ថ្នាំលាបការពារមូសជាដើម សម្រាប់ចែកជូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលរងគ្រោះនៅក្នុងព្រឹត្តិការណ៍ជំនន់ទឹកភ្លៀងនោះ ។
Read More

តំណាងរាស្រ្តមណ្ឌលសៀមរាប និងក្រុមការងារចុះជួយស្រុកក្រឡាញ់ ចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

សៀមរាបៈ ស្ថានភាពជំនន់ទឹកភ្លៀង ដែលកើតឡើងទៅលើបណ្តាឃុំចំនួន៣នៅស្រុកក្រឡាញ់នៃខេត្តសៀមរាប បានថយចុះទៅវិញបន្តិចហើយ បើធៀបទៅនឹងស្ថានភាពនៃជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ។ កត្តាធាតុអាកាស ដែលមិនបង្ករឲ្យមានភ្ឡៀងធ្លាក់បន្តទៀត វាជាអំណោយផលនៃធម្មជាតិ ជួយឲ្យក្តីព្រួយបារម្ភកាលពី២ថ្ងៃមុន មានសភាពធូរស្រាលបន្តិចឡើងវិញ អំពីបញ្ហាខូចខាតស្រូវស្រែប្រជាពលរដ្ឋនោះ ។ នេះបើយោងតាម ការតាមដានពិនិត្យជាក់ស្តែងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមវត្តមានរបស់ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់ និងអាជ្ញាធរដែនដី ដោយភ្ជាប់ជាមួយទៅនឹងការនាំយកអំណោយមួយចំនួន ទៅចែកជូននិងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤០គ្រួសារ
Read More

រង្វាន់លើកទឹកចិត្ត របស់ឯកឧត្តម វង សូត

ត្បូងឃ្មុំៈ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជននីតិសម្បទា បានប្រគល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកគ្រូ អ្នកគ្រូ មេឃុំ នៅក្នុងស្រុកពញាក្រែក ហើយនិងស្រុកកំចាយមារ សរុបចំនួន ៦៦៧នាក់ ។ ដែលត្រូវចំណាយទឹកប្រាក់អស់ចំនួន ១ម៉ឺន៧ពាន់ដុល្លាសហរដ្ឋមអាមេរិក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ហើយនៅក្នុងរង្វាន់លើកទឹកចិត្ត របស់ឯកឧត្តម វង
Read More

ការសាងផ្នួសជាសង្ឃ សងគុណមាតា-បិតា ដែលជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

សៀមរាបៈ ការបំពេញបព្វជា ជាបព្វជិត ឬនិយាយជាសាមញ្ញដែលថា ការសាងផ្នួសជាសង្ឃ-សាមណេ គឺជាឧបនិស្ស័យរបស់បុគ្គលដែលជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បើទោះជាក្នុងថេរៈវេលាវែងឬខ្លីក៏ដោយ រមែងទទួលបានផលបុណ្យយ៉ាងធំធេង ។ សេចក្តីជ្រះថ្លានៃបុគ្គលមានឧបនិស្ស័យក្នុងការសាងផ្នួស ជាភិក្ខុសាមណេ គង់សិក្សារៀនសូត្រធម៌-វិន័យតាមទីអារាមនានាដោយក្តីអំណត់ព្យាយាម បដិបត្តិជាសាវៈនៃព្រះសម្មាសម្ពុទ្ធ គឺជាការកម្រណាស់ ដែលបុគ្គលជាទូទៅ មិនងាយអាចអនុវត្តបាននោះទេ ។ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា មានថេរដីការយ៉ាងដូច្នេះ នៅវត្កឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ
Read More

នាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្សព្វផ្សាយចំណេះដឹងពីការចុះបញ្ជី

ត្បូងឃ្មុំៈ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយនិងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ បានបើកសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹង ស្តីអំពីការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ក្នុងប្រទេស និងអន្តរជាតិ នីតិវិធីដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម ដល់ពាណិជ្ជករ អាជីវករ និងនិស្សិត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ។ ដោយឆ្លើយតបទៅនឹងការបើកទូលាយផ្នែកទីផ្សារ ដែលមានលក្ខណៈប្រកួតប្រជែងគ្នានោះ និងការ ការពារផលប្រយោជន៍ របស់ពាណិជ្ជករ អាជីវករផង ។ លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើបទបង្ហាញ
Read More

បុណ្យកាន់បិណ្ឌវេនទី១១ វត្តកណ្តឹង

បាត់ដំបងៈ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង និងលោកជំទាវ រួមជាមួយ និងមន្រ្តី ក្នុងអង្គភាព បានមូលមតិគ្នាជាឯកច្ឆន្ទ ធ្វើបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តកណ្តឹង សង្កាត់វត្តគរ ក្រុងបាត់ដំបង នៅក្នុងរដូវបុណ្យកាន់បិណ្ឌ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។ ដើម្បីគោរពប្រតិបត្តិ នៅទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយនៅក្នុងឱកាសកាន់បិណ្ឌវេនទី១១ ដែលជាវេនរបស់ឯកឧត្តម អ៊ុត ក្លឹង
Read More

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០

បាត់ដំបងៈ នៅក្នុងរដូវបុណ្យកាន់បិណ្ឌតាមលក្ខណៈប្រពៃណីព្រះពុទ្ធសាសនា ដែលមានរយៈពេល១៤ថ្ងៃ ពុទ្ធបរិស័ទខ្មែរគ្រប់ៗរូប តែងតែគោរពប្រតិបត្តិតាមជំនឿសាសនា ។ ដោយបាននាំគ្នាធ្វើបុណ្យកាន់បិណ្ឌតាមវេន របស់ខ្លួនចាប់ពីវេនទី១ រហូតដល់វេនទី១៤ ។ ហើយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អឿម សំអាត លោកជំទាវ អៀង ចន្ទី និងលោកស្រី អៀង សាវឿន រួមជាមួយ និងក្រុមគ្រួសារពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទដទៃទៀត បានធ្វើបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តគរ សង្កាត់វត្តគរ
Read More

សង្វៀនប្រដាល់ឈ្មោះបរមីតាគ្រាមដាក់ឲ្យដំណើរការហើយ

បាត់ដំបងៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាគ្រាម បានសហការជាមួយ និងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានកសាងសង្វៀនប្រដាល់ក្បាច់គុណបូរាណខ្មែរ ដែលមានទីតាំង ស្ថិតក្នុងបរិវេណនៃទីស្នាក់ការក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើម និងឧបត្តម្ភរបស់ឫកឧត្តម ឃុន សំបូរ ហើយសង្វៀនប្រដាល់ក្បាច់គុណបូរាណបរិមីតាគ្រាម បានឲ្យដំណើរការប្រដាល់ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីផ្តល់ឱកាសឲ្យក្លឹបប្រដាល់ជាច្រើន ក្នុងឃុំតាគ្រាម បានចូលរួមធ្វើការប្រកួត ។ ហើយបច្ចុប្បន្ននេះ ឃុំតាគ្រាមបានបង្កើតក្លឹបប្រដាល់ក្បាច់គុណបូរាណចំនួន ៥ក្លឹប
Read More

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាសហគ្រិនភាពកម្ពុជា ជាលើកទី២ ដ៏ធំបំផុត សម្រាប់ឆ្នាំ២០១៩

សៀមរាបៈ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនៃកិច្ចសហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ អង្គការយូណេស្កូ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុនឯកជននានាជាច្រើនទៀត បានរៀបចំទិវាសហគ្រិនភាពកម្ពុជាលើកទី២ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្តសៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានវត្តមានជាអធិបតីក្នុងពិធីនេះ ហើយក៏មានវត្តមានសិស្ស-និស្សិត និងយុវជន
Read More

សាខាកាំកុងត្រូលខេត្តសៀមរាប បង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមបណ្តាផ្សារទំនើបនានា

សៀមរាបៈ សុវត្ថិភាពចំណីអាហារ គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនត្រឹមតែជាកត្តាដល់ការទាក់ទាញភ្ញៀវអន្តរជាតិ រួមទាំងភ្ញៀវទេសចរនិងភ្ញៀវបំពេញធុរកិច្ចផ្សេងៗប៉ុណ្ណោះទេ តែបងប្អូនប្រជាពលរដ្ឋទូទៅ ក៏មានតម្រូវការដល់ការធានាសុខភាពល្អប្រសើរ តាមរយៈនៃការហូបចុកប្រចាំថ្ងៃនោះផងដែរ ។ សុវត្ថិភាពចំណីអាហារ ក៏ត្រូវបានចាត់ទុកថា ជាចំណែកមួយដ៏ធំ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍជាតិ ។ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានលើកបង្ហាញឲ្យដឹងអំពីជំហរទទួលខុសត្រូវនៃអង្គភាពរបស់ខ្លួនយ៉ាងដូច្នេះ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមបណ្តាទីតាំងផ្សារទំនើបនានាក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ។ លោកបញ្ជាក់ថា ៖ ការយកចិត្តទុកដាក់បំពេញភារកិច្ចចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ
Read More