អភិវឌ្ឍកម្មវិធីអប់រំខួរក្បាលកុមារផ្នែកគណិតវិទ្យា

Share Button

កម្មវិធីសិក្សាផ្នែកគណនាលេខរបស់ UCMAS ដែលបានអនុវត្តធ្វើបទបង្ហាញស្តីអំពីការគិតលេខបានរហ័យ ក្នុងរយៈពេលតិចជាងមួយនាទី ដល់សិស្សានុសិស្សហើយនិងអាណាព្យាបាលសិស្ស ។ នៅតាមសាលាបឋមសិក្សាចំនួន៦ ក្នុងក្រុងបាត់ដំបង មានសាលាបឋមសិក្សាក្តុលដូនទាវ សាលាបឋមសិក្សា២ធ្នូ សាលាបឋមសិក្សាវត្តលាប សាលាបឋមសិក្សាអូរចារ សាលាបឋមសិក្សាមិត្តភាព សាលាបឋមសិក្សាពោធិវង្ស ដែលដំណើរការអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ហើយកម្មវិធីសិក្សា UCMAS នឹងបង្កើតមជ្ឈមណ្ឌលបង្រៀនក្នុងខេត្តបាត់ដំបង ឲ្យបានច្រើនបន្ថែមទៀត ស្របពេលដែលមានកំណើនសិស្សនោះ ។ ដូចនេះ កម្មសិក្សារបៀបគណនាលេខបូក លេខដក លេខគុណ លេខចែក ហើយនឹងការគណនាឬសការេ បានជំរុញឲ្យកុមារទទួលបានសមត្ថភាពពូកែចងចាំ ដែលជាការអភិវឌ្ឍខួរក្បាល ។ ហើយនៅរាល់បទបង្ហាញបានឲ្យកុមារប្រើពេលវេលាខ្លីក្នុងការដោះស្រាយគណិតវិទ្យាសាមញ្ញបានលឿន និងមានប្រសិទ្ធភាព ដោយឈរលើទិសដៅនៃ UCMAS Cambodia និងមានទស្សនៈចក្ខុវិស័យពង្រីកសក្តានុពល ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការកសាងបញ្ញាស្មារតីរបស់កុមារ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button