អនុក្រឹត្យលេខ ២៤០ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ

Share Button

ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ នូវអនុក្រឹត្យលេខ ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨-៧៨៩ មស.សណន ព្រមជាមួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធសម្រាប់មន្រ្តីរាជការស៊ីវិល ដើម្បីធ្វើកំណែទំរង់សកម្មភាព ដែលត្រូវអនុវត្ត ក្រោមអធិបតីឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។
នៅក្នុងប្រសាសន៍របស់ឯកឧត្តម លី ឡេង បានបញ្ជាក់ថា៖ ការផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្តីណែនាំនេះ សម្រាប់ធ្វើការលើកំពស់គុណភាពសាធារណៈ ដោយផ្អែកលើស្មារតីនៃកម្មវិធីកំណែទំរង់ស៊ីជំរៅ ក្នុងការកសាងរដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធិភាព សមធម៌ ហើយនិងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ។
រីឯប្រសាសន៍របស់ឯកឧត្តម ថោ សេដ្ឋាណា បានបង្ហាញថា៖ កំណែទំរង់រដ្ឋបាលសាធារណៈ ត្រូវបានកំណត់ក្នុងរបៀបវរៈគោលនយោបាយស្របតាមបរិបទសង្គម ទាំងផ្ទៃក្នុងជាតិ និងអន្តរជាតិ ដើម្បីឲ្យមានទំនាក់ទំនងគ្នាល្អ ក្នុងការបំរើឲ្យវិស័យសាធារណៈ ៕ រូបភាព និងអត្ថបទៈ លោក សាន វិឡែម

Share Button