សង្វៀនប្រដាល់ឈ្មោះបរមីតាគ្រាមដាក់ឲ្យដំណើរការហើយ

Share Button

បាត់ដំបងៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាគ្រាម បានសហការជាមួយ និងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម បានកសាងសង្វៀនប្រដាល់ក្បាច់គុណបូរាណខ្មែរ ដែលមានទីតាំង ស្ថិតក្នុងបរិវេណនៃទីស្នាក់ការក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើម និងឧបត្តម្ភរបស់ឫកឧត្តម ឃុន សំបូរ ហើយសង្វៀនប្រដាល់ក្បាច់គុណបូរាណបរិមីតាគ្រាម បានឲ្យដំណើរការប្រដាល់ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីផ្តល់ឱកាសឲ្យក្លឹបប្រដាល់ជាច្រើន ក្នុងឃុំតាគ្រាម បានចូលរួមធ្វើការប្រកួត ។ ហើយបច្ចុប្បន្ននេះ ឃុំតាគ្រាមបានបង្កើតក្លឹបប្រដាល់ក្បាច់គុណបូរាណចំនួន ៥ក្លឹប ។ ចំពោះថ្ងៃអនាគតឃុំតាគ្រាមគ្រោងនឹងបង្កើតក្លឹបប្រដាល់ឲ្យច្រើនជាងនេះ ដើម្បីផ្តល់ឱកាសឲ្យយុវជន បានចូលរួមធ្វើការហ្វឹកហាត់ ដែលជាការរួមចំណែកថែរក្សា ប្រពៃណីវប្បធម៌ ក៏ដូចជាការលើកកំពស់វិស័យកីឡាក្បាច់គុណបូរាណខ្មែរ ។ សង្វៀនប្រដាល់ក្បាច់គុណបូរាណបរិមីតាគ្រាម និងស្វាគមន៍ដល់ក្លឹបប្រដាល់តាមបណ្តាឃុំដទៃទៀត ។ ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌសង្វៀនប្រដាល់បរមីតាគ្រាម បានដាក់ឲ្យដំណើរការធ្វើការប្រដាល់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ។ ហើយចាប់ពីខែតុលា ឆ្នាំ២០១៩ សង្វៀនប្រដាល់បរមីតាគ្រាម និងធ្វើការប្រកួត២សប្តាហ៍ម្តង ប្រសិនបើក្លឹបប្រដាល់ក្បាច់គុណបូរាណខ្មែរ ណាមួយមានចំណាប់អារម្មណ៍ចង់បញ្ជូនក្រុមកីឡាករមកធ្វើការប្រកួតប្រដាល់ សូមធ្វើការទំនាក់ទំនង ចុះឈ្មោះនៅសង្វៀនប្រដាល់បរមីតាគ្រាម និងស្វាគមន៍ជានិច្ច ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button