សកម្មភាពរុះរើស្ពានដែកឆ្លងកាត់ព្រំដែន កម្ពុជា ថៃ

Share Button

ស្ពានដែលដែលបានធ្វើការឆ្លងកាត់អូរព្រំដែន កម្ពុជា ថៃ រវាងស្រុកកំរៀង ខេត្តបាត់ដំបង ហើយនិងស្រុកពរណាំរ៉ង ខេត្តច័ន្ទបូរី ។ ហើយស្ពានដែកនេះ ត្រូវបានសាងសងឡើងដោយកងកំលាំងខ្មែរក្រហម នៅក្នុងសម័យសង្រ្គាមស៊ីវិល តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ សម្រាប់ធ្វើចរាចរណ៍ទំនាក់ទំនងឆ្លងកាត់ព្រំដែន ។ ហើយនៅក្រោយឆ្នាំនៃការធ្វើសមាហរណកម្ម ១៩៩៦ ស្ពានដែកនេះ នៅដាក់ឲ្យដំណើរការសម្រាប់ធ្វើការធ្វើចរាចរណ៍ទំនិញ ហើយនៅពេលដែលរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តច័ន្ទបូរីបានព្រមព្រៀងបានបើកច្រកទ្វារអន្តរជាតិរួចមក ។ ចំណុចស្ពានដែកនេះ បានក្លាយជាច្រករបៀងខុសច្បាប់ ហើយក៏ជាចំណុច ដែលបាននាំចេញនៅរាល់ទំនិញខុសច្បាប់ផ្សេងៗ និងការនាំពលករកម្ពុជាខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ។
នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើការសម្រេចចិត្តរុះរើស្ពានដែកមួយនេះ ដើម្បីលុបបំបាត់ចំណុចច្រករបៀងងាយស្រួលក្នុងការគ្រប់គ្រង ហើយអ្វីៗត្រូវឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូងខាងកម្ពុជា និងច្រកទ្វារអន្តរជាតិឡែមខាងថៃ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button