លោក សួស សុខដារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

Share Button

លោក សួស សុខដារ៉ា ប្រធានក្រុមការងារចុះជួយភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ របស់គណបក្សប្រជាជនកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ បានជួបធ្វើពិធីស្រោចទឹករំដោះគ្រោះឆ្នាំចាស់ ជូនដល់ចាស់ៗក្នុងភូមិតាគ្រាមចំនួន ១០០នាក់ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ។
ហើយសម្រាប់កម្មវិធីស្រោចទឹក ដើម្បីធ្វើការរំដោះគ្រោះឆ្នាំចាស់នោះដែរ ក៏មានពិធីសូត្រមន្ត បាំង្សុកូល ឧទ្ទិសផលបុណ្យជូនដល់បុព្វការីជនព្រមជាមួយ នឹងការលើករាសី សិរីសួរស្តី ជ័យមង្គល កើតមានដល់ប្រជាពលរដ្ឋ ក្នុងភូមិតាគ្រាម ។ ជានិច្ចកាលក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិតាគ្រាម ដឹកនាំដោយ លោក សួស សុខដារ៉ា បានយកចិត្តទុកដាក់ផ្សារភ្ជាប់ជាមួយនឹងលក្ខណៈប្រពៃណីព្រះពុទ្ធសាសនា ។ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសុភមង្គល ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅលើភូមិសាស្រ្តភូមិតាគ្រាម ជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយការរីកចំរើន ។ ដោយឡែកកម្មវិធីសូត្រមន្តបាំង្សុកូល នឹងរំដោះគ្រោះជូនចាស់ៗនោះដែរ លោក សួស សុខដារ៉ា បានធ្វើការប្រគេនបច្ច័យសម្រាប់កសាងវត្ត បច្ច័យព្រះសង្ឃ ព្រមទាំងទយទានមួយចំនួនទៀត ចំណែកឯប្រជាពលរដ្ឋចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់មួយម៉ឺនរៀល ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button