រៀបចំកម្មវិធីបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត

Share Button

ត្បូងឃ្មុំៈ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំនៅកម្មវិធីចាប់ឆ្នោតយកលេខរៀងបេក្ខជន ដើម្បីទទួលបានសិទ្ធិឈរឈ្មោះ សម្រាប់សភាពាណិជ្ជកម្មខេត្ត ដោយរូបវ័ន្តបុគ្គលនីមួយៗ ត្រូវបានចងភ្ជាប់ដោយប្រព័ន្ធគតិយុត្តិ ។ ហើយកម្មវិធីនេះ មានការចូលរួមដោយលោក គន់ សុភា អភិបាលរងខេត្ត និងឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយឡែកការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត និងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។
ចំពោះប្រសាសន៍ណែនាំរបស់ឯកឧត្តម ចាន់ ហ៊ុង និងលោក គន់ សុភា បានធ្វើការបញ្ជាក់ថា៖ សភាពាណិជ្ជ និងអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ក្នុងខេត្តព្រមជាមួយ និងការជួយផ្តល់នៅឱកាស ដល់ពាណិជ្ជករ អាជីវករ ចាប់យកទីផ្សារ ដៃគូកិច្ចសហប្រតិបត្តិការ ផ្នែកវិស័យពាណិជ្ជកម្ម ជំរុញសកម្មភាព វិនិយោគផ្នែកឯកជន ការការពារផលប្រយោជន៍ពាណិជ្ជករ អាជីវករ ដោយឈរលើកត្តាច្បាប់ជាមូលដ្ឋាន ៕ រូបភាព និងអត្ថបទៈ លោក សាន វិឡែម

Share Button