ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ នៅខេត្តសៀមរាប

Share Button

សៀមរាបៈ ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ ដែលជាពិព័រណ៌ពាណិជ្ជកម្មផ្នែកម្ហូបអាហារ ភេសជ្ជ: សណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខមួយ បានបើកដំណើរការហើយនៅក្រុងសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៩ ។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ផ្តល់កិត្តិយសក្នុងពិធីបើកឲ្យដំណើរការ ការតាំងពិព័រណ៌ដ៏ធំនេះ រួមមានវត្តមានផងដែរ អភិបាលរងតំណាងអាជ្ញាធរខេត្តសៀមរាប ( លោក ពិន ប្រាកដ ) ។
ព្រឹត្តិការណ៍សំខាន់ៗ នៃពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ រយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំការប្រកួតប្រជែងផ្នែកចំអិនម្ហូបអាហារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិរបស់កម្ពុជាផងដែរ ដែលបានក្លាយជាកន្លែងណាត់ជួប ដ៏ធំបំផុត សម្រាប់អ្នកដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច របស់កម្ពុជានាឆ្នាំនេះ ។
ឯកឧត្តម ប៉ាក់សុ ខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញនូវអំណរសាទរ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ ម្ហូបអារហារ និងសណ្ឋាគារ-អង្គរ ឆ្នាំ២០១៩ នៅខេត្តសៀមរាប បន្ទាប់ព្រឹត្តិការណ៍ពិព័រណ៌ដូចគ្នានេះ ទទួលបានជោគជ័យលើកទី១ កាលក្នុងឆ្នាំ២០១៥កន្លងមក ដែលមានបណ្តាក្រុមហ៊ុននានា គាំទ្រចូលរួមប្រមាណជា ១០០ក្រុមហ៊ុន ។
តាមរយៈព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និងសណ្ឋាគារនេះ គឺជាការបង្ហាញផលិតផលទេសចរណ៍ថ្មីៗដ៏សំបូរបែប ដែលជាការបញ្ចេញស្នាដៃធ្វើម្ហូបអាហារជាប្រពៃណី ក្រោមការខិរខំប្រឹងប្រែង និងថែរក្សាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរ កំដូចជាការផ្តល់នូវសេវាកម្មម្ហូបអាហារ និងការស្នាក់នៅប្រកបដោយភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។

ក្រោមកិច្ចសហការរៀបចំរវាង សមាគមចុងភៅកម្ពុជា ជាមួយសហព័ន្ធទេសចរណ៍កម្ពជា ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាគមសណ្ឋាគារកម្ពុជា និង សមាគមភោជនីយដ្ឋានកម្ពុជា ពិព័រណ៌ ANGKORFOOD+HOTEL ឆ្នាំ២០១៩ បាននាំមកនូវវត្តមានក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មជាង១៥០ក្រុមហ៊ុន ជាមួយនឹងស្លាកយីហោអន្តរជាតិមកពី១២ប្រទេស រួមមានពន្លាជាតិតំណាងប្រទេសអ៊ីតាលី កូរ៉េ ម៉ាឡេស៊ី ថៃ សឹងហ្គាពួរ អាមេរិក និងតែវ៉ាន់ ដែលហៅថា ពិព័រណ៌ ANGKORBUILD 2019 ។
ពិព័រណ៌នេះ ដែលមានលក្ខណៈជាពិព័រណ៌ផ្គូរផ្គងជំនួញ បានផ្តល់ជូននូវវេទិការដ៏ល្អ សំរាប់អ្នកស្វែងរកការបណ្តាក់ទុនអាជីវកម្មជាបណ្តាញ និងជាប្រភពសំរាប់ផ្គត់ផ្គង់ផលិតផល សម្ភារ: និងសេវាកម្មថ្មីៗបំផុត ដែលក្នុងនោះមានផលិតផលខ្លះ ត្រូវបានដាក់តាំងបង្ហាញលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ។ ANGKORBUILD 2019 បានគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់អាគារ និងការសាងសង់ តាមរយៈនៃការណែនាំផលិតផល បច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ ភាពជាដៃគូពាណិជ្ជកម្មផងដែរ ៕ រូបភាព និងអត្ថបទៈ លោក Ngin kimleng

Share Button