ផ្សព្វផ្សាយ កម្មវិធីសិក្សា UCMAS

Share Button

សាលាអាយឃីដ UCMAS បានចុះធ្វើបទបង្ហាញ នូវកម្មវិធីសិក្សាការគណនាលេខគណិតវិទ្យា បានរហ័សរបស់កុមារ នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ។ ដោយក្នុងនោះ សិស្សរបស់សាលាអាយឃីដ UCMAS ចំនួន៣នាក់ បានបង្ហាញពីសមត្ថភាពនៃការគណនាគណិតវិទ្យា ដោយបានប្រើរយៈពេលខ្លី លឿន តាមរយៈការហ្វឹកហាត់ប្រើខួរក្បាល ហើយសិស្សចំនួន៣នាក់ ទើបតែបានធ្វើការបណ្តុះបណ្តាលបានរយៈពេលតែ៨ខែ ប៉ុណ្ណោះ ។
នៅក្នុងនោះដែរ លោក បើណាតវង់ នាយកប្រតិបត្ត UCMAS កម្ពុជា បានបញ្ជាក់ថា៖ កម្មវិធីសិក្សារបស់UCMAS ត្រូវបានធ្វើការអភិវឌ្ឍអស់រយៈពេល២៥ឆ្នាំ មកហើយ និង៧៨ប្រទេសជាសមាជិករបស់UCMAS ។ ដោយឡែកនៅកម្ពុជា UCMAS មានសាខារបស់ខ្លួនចំនួន ៣៦សាខា សិស្សបានកើនឡើងជិតមួយម៉ឺននាក់ ។
ចំពោះកម្មវិធីសិក្សា ក្នុងរយៈពេល៤ខែម្តង UCMAS ត្រូវធ្វើការប្រឡង ដើម្បីទទួលស្គាល់កំរិតសមត្ថភាពរបស់សិស្សពីមជ្ឈមណ្ឌល UCMAS ប្រទេសម៉ាឡេស៊ី កម្មវិធីសិក្សរបស់ UCMAS បានបង្កើនឲ្យមានវៃឆ្លាតរបស់កុមារ ទៅលើវិទ្យាសាស្រ្តពិត ក្នុងនោះដែរកម្មវិធីសិក្សារបស់UCMAS ត្រូវបានទទួលស្គាល់ក្នុងកំរិត ISO ។
ចំពោះសាខាខេត្តបាត់ដំបង បានដំណើរការជិតមួយឆ្នាំ ហើយកុមារ ដែលទទួលបាននូវកម្មវិធីសិក្សារបស់ UCMAS ធ្វើឲ្យកុមារនេះផ្តោតអារម្មណ៍ ចេះធ្វើការអង្កេតតាមដាន ពូកែគិត ។ ដោយការបណ្តុះបណ្តាលកុមារទទួលបានភាពជោគជ័យរបស់កម្មវិធីសិក្សារបស់ UCMAS ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាស់ទទួលស្គាល់ជាផ្លូវការ និងឲ្យមានកិច្ចសហការជាមួយនឹងសាលាបឋមសិក្សាដទៃទៀត ។ ក្រៅពីក្រសួងអប់រំយុវជន និងកីឡា ក៏មានការផ្តល់កិត្តិយសរបស់គណអភិបាលខេត្តសៀមរាប នូវប័ណ្ណសរសើរចំពោះសិស្សជ័យលាភីកំរិតអន្តរជាតិ ថ្នាក់លេខពីរសិស្សកម្ពុជា ៕ រូបភាពៈ លោក នៅ សុខរ័ត្ន, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button