ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត

Share Button

បន្ទាប់ពីបានបើកមហាសន្និបាតវិសាមញ្ញនៅទូទាំងប្រទេស ក្នុងរយៈពេលកន្លង ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានធ្វើការអប់រំផ្សព្វផ្សាយ នូវរាល់ខ្លឹមសារនៃមហាសន្និបាតជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយនិងមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។
ចំពោះខ្លឹមសារផ្សព្វផ្សាយបានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០១៨ ។ មាគាស្ថេរភាពនយោបាយ សុខសន្តិភាព ឆ្ពោះទៅរកការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បន្តធ្វើកំណែទំរង់សំខាន់ៗ នៅលើវិស័យជាច្រើន បង្កើនការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ។ ត្រួតពិនិត្យហានីភ័យសេដ្ឋកិច្ចជំរុញសមាហរណកម្ម ការបែងចែកបរិមាណផលដោយសមធម៌ កាត់បន្ថយនៅភាពងាយរងគ្រោះ បន្តអនុវត្ត នៅការធ្វើវិសុទ្ធកម្មប្រទាក់ក្រឡាលើការងារសេដ្ឋកិច្ច ការផ្តល់សេវាសុខុមាលភាពផ្នែក សង្គមកិច្ច គ្រប់គ្រងបំណុលសាធារណៈឲ្យមានប្រសិទ្ធិភាព និងបន្តធ្វើការផ្សព្វផ្សាយនៅផែនការ រៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងព្រឹទ្ធសភា រដ្ឋសភានាពេលខាងមុខ ដែលជាការទទួលខុសត្រូវរបស់ក្រុមការងារនីមួយៗ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button