ផែនការវិនិយោគផ្លូវរថភ្លើងទេសចរណ៍ ខេត្តបាត់ដំបង

Share Button

បន្ទាប់ពីសកម្មភាពឡូរី នៅស្ថាននីយ៍អូរដំបង សម្រាប់ការជិះលំហែកាយទស្សនារបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ត្រូវបានផ្អាកឈប់ឲ្យដំណើរការ ដោយផ្លូវរថភ្លើងត្រូវបានធ្វើការជួសជុលសម្រាប់ខ្សែរត់ នាពេលខាងមុខ អាជ្ញាធរខេត្តបាត់ដំបង បានបង្កលក្ខណៈឲ្យក្រុមហ៊ុនឯកជនក្នុងខេត្តបាត់ដំបង ធ្វើការកសាងផ្លូវរថភ្លើងសម្រាប់បំរើឲ្យវិស័យទេសចរណ៍ ហៅថាឡូរីនៅតាមជើងភ្នំបាណន់ ក្នុងផែនការជំហ៊ានទី១ និងជំហ៊ានទី២ ឆ្នាំ២០១៧ ដែលគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៧ ។ ចំពោះការវិនិយោគសាងសង់ផ្លូវរថភ្លើងទេសចរណ៍គ្រោងដាក់ឲ្យដំណើរនៅក្នុងអំឡុងខែមករា ឆ្នាំ២០១៨នាពេលដ៏ខ្លីខាងមុខនេះ នៅលើកំណាត់ផ្លូវចម្ងាយ៤គីឡូម៉ែត្រពីជើងភ្នំបាណន់ដល់ជើងភ្នំរំសាយសក់ ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ ដោយឡែកផែនការវិនិយោគសាងសង់ផ្លូវរថភ្លើងទេសចរណ៍ខេត្តបាត់ដំបង ជំហ៊ានទី១ និងជំហ៊ានទី២ បានបញ្ចប់នៅចុងឆ្នាំ២០១៧ លើកំណាត់ផ្លូវ៤គីឡូម៉ែត្រ និងសម្រាប់ដាក់ឲ្យដំណើរឡូរីចំនួន១០គ្រឿង ។ ក្នុងនោះដែរ ក្រុមហ៊ុនវិនិយោគនិងបន្តអនុវត្តផែនការជំហ៊ានទី៣ និងជំហ៊ានទី៤សម្រាប់ធ្វើការសាងសង់ផ្លូវរថភ្លើងទេសចរណ៍នៅលើកំណាត់ផ្លូវចម្ងាយ២០គីឡូម៉ែត្របន្ថែមទៀត នៅតាមជើងភ្នំបាណន់ ប្រសិនបើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានចំណាប់អារម្មណ៍ ចង់ជិះឡូរីទស្សនាតាមជើងភ្នំបាណន់ក្រុមហ៊ុន និងទទួលរងចាំស្វាគមន៍នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៨ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Youtube

Share Button