បិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌនគរបាលជាតិ ជំនាន់ទី១៣ លើកទី៣

Share Button

សៀមរាបៈ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌនគរបាលជាតិ ជំនាន់ទី១៣ លើកទី៣ សម្រាប់សិក្ខាកាម នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងក្រើនរំលឹកដាស់តឿនទៅដល់សិក្ខាកាមទើបបញ្ចប់វគ្គបណ្តុះបណ្តាល និងត្រូវបានក្លាយជាមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតាមការប្ដេជ្ញាចិត្ត និងតាមការធ្វើសច្ចាប្រណិធានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន នៅពេលដែលបានចូលបំរើការងារក្នុងអង្គភាពរបស់ខ្លួន ។ មន្រ្តីនគរបាលទាំងអស់ ត្រូវមានគុណតម្លៃទាំង៦ ក្នុងនោះគឺមានវិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្ដេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក“ យើងរួមគ្នាកសាងវប្បធម៌គុណភាព ” ។

ឯកឧត្តម សង្កត់ធ្ងន់ថា ៖ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនេះ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ គោរពវិន័យ មានអាកប្បកិរិយាល្អ ចំពោះប្រជាពលរដ្ឋ គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់មេដឹកនាំ និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ហើយអ្វីដែលសំខាន់នៅក្នុងនេះ គឺសាមគ្គីភាពផ្ទៃក្នុង ជាមួយនឹងគោលការណ៍ទាំង៣ ( សមធម៌, មិនលម្អៀង និងគុណភាព ) ។ ប្រឆាំងនិងបង្ក្រាបដាច់ខាត រាល់ការប្រព្រឹត្តិអំពើខុសច្បាប់ បង្ករការញ៉ុះញ៉ង់ នាំឲ្យមានការប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ។
ឧត្តមសេនីយ៍ត្រី សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ លើកទី៣ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មានរយៈពេល៤ខែ នៅសាលនគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប មានសិក្ខាកាមចំនួន ១២៧ នាក់ ( ស្រី២៤នាក់ ) ។ សាលាអនុវត្តយ៉ាងខ្ផាប់ខ្ផួនតាមកការដឹកនាំបញ្ផាផ្ទាល់ របស់ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបទប្បញ្ញាតិ និងគោលការណ៍ណែនាំតម្រង់ទិសនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button