ទីភ្នាក់ងារការពារជាតិសហរដ្ឋអាមេរិកបានបញ្ចេញនូវរូបភាព និងវីឌីអូរទី១ ស្តីពីការសាកល្បងម៉ីស៊ីលរយៈចំងាយមធ្យម

Share Button

បរទេសៈ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារការពារជាតិសហរដ្ឋអាមេរិក បានចេញផ្សាយនូវរូបថត និងរូបវីឌីអូរនៃប្រព័ន្ធការពារជាតិរបស់ស្ថានីយអវកាសខ្ពស់ (THAAD) ការសាកល្បងម៉ីស៊ីលរយៈចំងាយមធ្យមមួយ។ ហើយលក្ខណៈពិសេសរបស់កាំជ្រួចមីស៊ីលនេះ បានចាប់ផ្តើមពីយន្តហោះដឹកទំនិញ C-17 របស់សហរដ្ឋអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងរដ្ឋហាវ៉ៃ។ រូបថត និងវីដេអូដែលបានចេញផ្សាយ ដោយទីភ្នាក់ងារការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញគោលដៅ ដែលត្រូវបានបំផ្លាញដោយមីស៊ីល THAAD ដែលបានបាញ់បង្ហោះចេញពីលំហអាកាសអវកាសប៉ាស៊ីហ្វិច នៅលើកោះ កូដយ៉ាក(Kodiak) រដ្ឋអាឡាស្កា។
ទីភ្នាក់ងារការពារជាតិសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍មួយថា “ការបង្ហាញនូវភាពជោគជ័យនៃ THAAD ប្រឆាំង នឹងការគំរាមកំហែងដោយកាំជ្រួចមីស៊ីល IRBM ជួយជំរុញសមត្ថភាពការពាររបស់ប្រទេសនេះ ប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីល របស់ប្រទេសកូរ៉េខាងជើង និង បណ្តាប្រទេសដទៃទៀត នៅជុំវិញពិភពលោក និងរួមចំណែកដល់ស្ថាបត្យកម្មយុទ្ធសាស្រ្តទប់ស្កាត់ជាយុទ្ធសាស្ត្រការគំរាមកំហែងផ្នែកយោធាណាមួយ”៕
ប្រភពបានមកពី rt.com
youtube.com

Share Button