ទទួលទានអំបុកសន្តិភាព ឃុំតាគ្រាម

Share Button

បាត់ដំបងៈ ដោយយោងតាមការណែនាំ របស់រាជរដ្ឋាភិបាលស្តីអំពីការរៀបចំកម្មវិធី ទទួលទានអំបុកសាមគ្គី ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រនោះ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានចូលរួមក្នុងការរៀបចំពិធីអបអរសាទរ ការទទួលទានអំបុកព្រមជាមួយ និងការបង្កនូវឱកាសជូនដល់ប្រជាពលរដ្ឋ នៅទូទាំងឃុំតាគ្រាម បានសប្បាយរីករាយជាមួយកម្មវិធីអកអំបុក ៩វិច្ឆិកា ២០១៩ ដែលជាអំបុកសន្តិភាព របស់រាជរដ្ឋាភិបាល ។ គួរបញ្ជាក់ថា ពិធីទទួលទានអំបុក គឺជាលក្ខណៈប្រពៃណីជាតិខ្មែរ ដែលត្រូវបានគោរពប្រតិបត្តិទៅតាមលក្ខណៈប្រពៃណីជាតិដោយយល់ឃើញនៅពេលដែលប្រជាកសិករខ្មែរ បានចាប់ផ្តើមធ្វើការប្រមូលផលស្រូវនៅចុងរដូវវស្សានោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនៅកម្មវិធីសប្បាយៗ គឺការទទួលអំបុកសាមគ្គី អំបុកសន្តិភាព ។ គួររំលឹកថា៖ ក្នុងឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមាននៅព្រឹត្តិការណ៍ដ៏មហាអស្ចារ្យចំនួន ២ នៅក្នុងលក្ខណៈប្រពៃណីជាតិមានដូចជា ការហូបនំបញ្ចុកសាមគ្គីជាតិ ហើយនិងការទទួលទានអំបុកសាមគ្គី អំបុកសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រហើយព្រឹត្តិការណ៍ទាំងពីរនេះ បានញ៉ាំងឲ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនោះដែរ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាគ្រាមក៏បានចូលរួមគ្រប់សកម្មភាពជាមួយ និងរាជរដ្ឋាភិបាលក៏ដូចជាការលើកកំពស់ថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button