ថ្នាក់ដឹកនាំអង្គភាពកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចុះសួរសុខទុក្ខអ្នកជំងឺ

Share Button

លោកឧត្តមសេនីយ៍ទោ ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះសួរសុខទុក្ខក្រុមគ្រួសារលោកឧត្តមសេនីយ៍ត្រី នាក់ លួម កំពុងតែបានធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធាយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ។ ដើម្បីធ្វើការតាមដានជម្ងឺដាច់សរសៃឈាមខួរក្បាល ។ នៅក្នុងឱកាសចុះសួរសុខទុក្ខក្រុមគ្រួសារ លោកឧត្តមសេនីយ៍ត្រី នាក់ លួម នោះដែរ លោកឧត្តមសេនីយ៍ទោ ប៉ោ វណ្ណៈ បានធ្វើការបញ្ជាក់ថា៖ អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង បានជួយឧត្ថម្ភថវិកា ដើម្បីជួយធ្វើព្យាបាលជម្ងឺជូនលោក ឧត្តមសេនីយ៍ត្រី នាក់ លួម ឲ្យអស់ពីសមត្ថភាព ហើយក្នុងនោះដែរ ក្រុមគ្រូពេទ្យឯកទេសកំពុងតែយកចិត្តទុកដាក់ធ្វើការព្យាបាលក្នុងស្ថានភាពសង្រ្គោះបន្ទាន់ចំពោះអ្នកជម្ងឺ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍


Share Button