ឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ សាង

Share Button

ឯកឧត្តម ច័ន្ទ សុផល សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានដឹកនាំគណប្រតិភូគណបក្សខេត្តបាត់ដំបង ចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ សាង អតីតមេបញ្ជាការរងយោធភូមិភាគទី៥ និងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ២១ និង១០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៨ឆ្នាំ ហើយបន្ទាប់ពីមេបញ្ជាការរងយោធភូមិភាគទី៥ នាយទាហាន នាយទាហានរង និងពលទាហានបានអានវិយោគកថា ដើម្បីគោរពវិញ្ញាណក្ខន្តិ រួមជាលើកចុងក្រោយរួចមក នៅវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ច័ន្ទ សុផល បានជូនភ្លើងសពឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ សាង សម្រាប់ការលាគ្នាចុងក្រោយ ព្រមជាមួយ និងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ សាង និងជាការដឹងគុណអំពីវរៈភាពរបស់សព ដែលបានចូលរួមបំរើសង្គមជាតិ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button