ជំរុញការអនុវត្តគោលនយោបាយវេទិកាសាធារណៈ

Share Button

ត្បូងឃ្មុំៈ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានជួបប្រជុំជាមួយ និងក្រុមការងារថ្នាក់ជាតិ ចុះជួយតាមបណ្តាឃុំ ដោយបានធ្វើការណែនាំក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ត្រូវធ្វើការរៀបចំគំរោងផែនការ របស់ខ្លួន ដើម្បីត្រៀមរៀបចំធ្វើវេទិកាសាធារណៈជាមួយអាជ្ញាធរម ហើយនិងប្រជាពលរដ្ឋ ។ ព្រោះតាមរយៈវេទិកាសាធារណៈ បានធ្វើការឆ្លុះបញ្ចាំងឲ្យឃើញពីការងារ ដែលបានអនុវត្តកន្លងមក នៅកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ វេទិកាសាធារណៈទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងធ្វើការស្វែងយល់ពីបញ្ហាផ្សេងៗទៀត ដែលកើតមាននៅតាមមូលដ្ឋាន ព្រមជាមួយ និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕ រូបភាព និងអត្ថបទៈ លោក សាន វិឡែម

Share Button