ជួបសំណេះសំណាលសមាជិកបក្ស

Share Button

ឯកឧត្តម ច័ន្ទ សុផល សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តបាត់ដំបង បានចុះជួបធ្វើការសំណេះសំណាល ជាមួយសមាជិកបក្ស សង្កាត់ស្វាយប៉ោ ចំនួន ២ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ហើយនៅក្នុងពិធីជួបធ្វើការសំណេះសំណាលនោះដែរ បានធ្វើការរំលឹកពីគុណបំណាច់នៃការតស៊ូ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមជាមួយនឹងការបង្ហាញ កម្មវិធីសំរាប់ចុះធ្វើការអនុវត្ត ដោយបានត្រៀមលក្ខណៈសម្បត្តិ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ជាពេលវេលា ដើម្បីចុះធ្វើយុទ្ធនាការឃោសនា នៅទូទាំងប្រទេសគ្រប់គណបក្សនយោបាយ ។
ដូចនេះ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រប់ក្រុមបក្សនីមួយៗ ត្រូវមានភារកិច្ច ក្នុងការបំពេញកាតព្វកិច្ច ដែលមិនអាចខ្វះបានរយៈពេល២០ថ្ងៃ ជាពិសេសថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៨ សមាជិកបក្សគ្រប់រូប ត្រូវតែសំដែងឆន្ទៈ ដើម្បីនាំមកនូវការបន្តអាណាតិ្ត នីតិកាលទី៦ ប្រកបដោយភាពជោគជ័យ ហើយសមាជិកបក្សទាំងអស់ គឺជាកំលាំងស្នូលដ៏សំខាន់ ៕ រូបភាពៈ លោក មៀច ណារ៉ា,អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button