ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះចំនួន ១០៩គ្រួសារ

Share Button

បាត់ដំបងៈ ឯកឧត្តម ព្រួញ រិទ្ធថា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឯកឧត្តម អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយសប្បុរសជនដទៃទៀត បានចំណាយពេលវេលាដ៏មានសារៈសំខាន់ ដើម្បីចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ១០៩ គ្រួសារ នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅដើមខែតុលា ឆ្នាំ២០១៩ ហើយសម្រាប់ដំណើរបំពេញបេសកកម្មការងារ មនុស្សធម៌ របស់ឯកឧត្តម ព្រួញ រិទ្ធថា ឯកឧត្តម អ៊ុត ក្លឹង រួមជាមួយសប្បុរសជនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្មការងារ មនុស្សធម៌ ដើម្បីធ្វើការរំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រមជាមួយការប្រគល់ជូន នៅអំណោយមនុស្សធម៌ផ្សេងៗទៀត ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងខណៈពេលកំពុងជួបការលំបាក នៅទូទាំងខេត្តបាត់ដំបង ក្រៅពីនោះក៏បានចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសង្កាត់ ក៏ដូចជាការផ្សារភ្ជាប់ជាមួយ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានបន្ថែមទៀត ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button