កិច្ចប្រជុំវាយតម្លៃលទ្ធផលការងារអភិវឌ្ឍន៍

Share Button

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាគ្រាមមានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារ កសាងសមិទ្ធិផលនៅតាមមូលដ្ឋាន ដែលជាការស្នើរសុំរបស់ប្រជាពលរដ្ឋ ។ ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាគ្រាម លោក ជុំ ញ៉ អនុប្រធានអចិន្រ្តៃយ៍គណកម្មាធិការបក្សស្រុកបាណន់ ដោយបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ហើយសម្រាប់ដំណើរការនៃកិច្ចប្រជុំវាយតម្លៃនោះដែរ បានធ្វើការលើកយកសមិទ្ធិផល ដែលអនុវត្តបានដូចជា៖ សកម្មភាពតភ្ជាប់បណ្តាញអគ្គិសនី សកម្មជួសជុលកែលម្អរផ្លូវលំក្រាលគ្រួសក្រហម ការកសាងអណ្តូងទឹក ការកែលម្អរប្រព័ន្ធលូបង្ហូរទឹក ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ដោយឡែកសមិទ្ធិផលមិនទាន់សម្រេចបានត្រូវធ្វើការពិនិត្យមើលស្ថានភាព ដើម្បីសិក្សាគម្រោងផែនការអនុវត្តបន្ត ។ បន្ទាប់ពីបានស្តាប់នូវបទអន្តរាគមន៍ពីសំណាក់ក្រុមការងារនៅតាមចំណុចគោលដៅនីមួយៗ រួចមក ។ ឯកឧត្តម ឃុន សំបូរ បានធ្វើការបញ្ជាក់ថា៖ ក្រុមការងារគណកម្មាធិការបក្សនៃឃុំតាគ្រាមបានធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំនៅតាមភូមិមួយចំនួន ធ្វើយ៉ាងណាដើម្បីឆ្លើយតប នៅក្នុងស្ថានភាពតាមរយៈការធ្វើបច្ចុប្បន្នភាព ក្នុងទិសដៅទទួលបានភាពជោគជ័យ និងរីកចំរើន ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតាគ្រាម បានរៀបចំបង្កើត គណកម្មការអភិវឌ្ឍន៍ ដើម្បីជួយធ្វើការអភិវឌ្ឍន៍ឃុំតាគ្រាម និងដោះស្រាយបញ្ហាប្រឈមដទៃទៀត៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍


Share Button