ករណីបង្រ្កាបរថយន្តដឹកឈើឆ្លងដែន

Share Button

ត្បូងឃ្មុំៈ យោងលើប្រភពព័ត៌មាន របស់អ្នកសារព័ត៌ប្រចាំ នៅខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ កំលាំងបរិស្ថាននៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានចេញធ្វើប្រតិបត្តិការ ចុះបង្រ្កាបរថយន្តម៉ាកសាំយ៉ុងបានចំនួន២គ្រឿងដឹកចេញពីប្រទេសកម្ពុជា ដើម្បីឆ្លងចូលទៅប្រទេសវៀតណាម ។

តាមការបញ្ជាក់របស់លោក ថា ពិសិដ្ឋ ប្រធានមន្ទីបរិស្ថានខេត្តបានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តម៉ាកសាំយ៉ុងចំនួន២គ្រឿងបានដឹកឈើឆ្លងកាត់ស្រុកតំបែនោះ មន្ទីរបរិស្ថានខេត្តបានសុំដីកាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីបង្រ្កាបបទល្មើស ដោយបានស្ទាក់ចាប់បានរថយន្តចំនួន ២គ្រឿង នៅចំនុចគីឡូ៤៥ ស្ថិតក្នុងភូមិស្រែសោមថ្មី ឃុំកុំពាន់ ស្រុកមេមត់បំរុងឆ្លងចូលទៅប្រទេសវៀតណាម ។

ដោយឡែកក្នុងករណីបង្រ្កាបបទល្មើសនេះដែរ កំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀតស្តីអំពីការពាក់ព័ន្ធបទល្មើស របស់មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងករណីទទួលសំណូកពីម្ចាស់រថយន្តសាំយ៉ុងទាំងពីរ គ្រឿង តាមការបញ្ជាក់របស់អ្នកសារព័ត៌មានប្រចាំនៅខេត្តត្បូងឃ្មុំ ៕ រូបភាព និងអត្ថបទៈ លោក សាន វិឡែម

Share Button